CamNews

តារា 

តើ Toyy និង Mook គឺជាគូស្នេហ៍ថ្មីនៅក្នុងសិល្បៈថៃដែលលួចទាក់ទងស្ងាត់ៗមែនទេ?

ថៃ ៖ នាង Mook Worranit បានចូលរួមនៅក្នុងថ្ងៃពិសេសដែលជាថ្ងៃទទួលសញ្ញប័ត្រជាផ្លូវការរបស់របស់លោក Toyy Pathompong នៅក្នុងខែធ្នូ ឆ្នាំ ២០១៨ ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះមិនមែនដៃទទេនោះទេ នាងក៏បានជូនផ្កាដ៏ស្រស់ស្អាតទៅកាន់លោកមួយបាច់ផងដែរ ។ 

ហើយថ្មីៗនេះ តារាសម្តែងប្រុសលោក Toyy Pathompong ជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមជាមួយ hashtag ថា Mook Wor Snap ស្របពេលដែលនាង Mook Worranit hashtag ថា Muwaan Snap ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ តារាប្រុសស្រីទាំងពីរដួងនេះបានថតរូបឲ្យគ្នាទៅវិញទៅមក ប៉ុន្តែមិនបានបង្ហោះរូបថតជាគូជាមួយគ្នានៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួននោះទេ ។ 

ទទ្ទឹមនឹងនេះផងដែរ មានអ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិស្ទើរតែដូចៗគ្នាថា ពួកគេចង់ឃើញអ្នកទាំងពីរថតរូបជាគូ ព្រោះមើលទៅពួកគេពិតជាសាកសមគ្នាខ្លាំងណាស់ ។ ប្រភពដដែលបានបន្តទៀតថា អ្នកទាំងពីរនៅមិនទាន់បញ្ជាក់ឲ្យច្បាស់អំពីទំនាក់ទំនងរបស់ពួកគេថា ត្រឹមជាមិត្តឬស្នេហានោះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate