CamNews

ភាពយន្ត 

រឿង “ដូនជីកំណាច” បែបរន្ធត់ជាស្នាដៃថ្មីពីអ្នកដឹកនាំខ្សែភាពយន្តដ៏ល្បី “Saw” II, III និង IV

កំសាន្ត ៖ ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Mary ដែលមានផ្ទៃពោះបានសម្រេចចិត្តថាទៅចាប់ផ្ដើមជីវិតថ្មីដោយសុំស្នាក់អាស្រ័យជាមួយនឹងអាវាសដូនជីមួយព្រោះវាអាចនាំមកនូវការជូនពរ និងនាំមកនូវរឿងល្អចំពោះទារកដែលនឹងចាប់កំណើតនៅក្នុងផ្ទៃរបស់នាង។ ពីមួយថ្ងៃទៅមួយថ្ងៃរឿងចម្លែកចេះតែកើតមានឡើងនៅក្នុងអាវាសដែលនាងស្នាក់នៅជាមួយដូនជីនោះ។ កន្លែងដែលនាងគិតថាសុវត្ថិភាពសម្រាប់នាងបំផុតនោះបែរជាក្លាយទៅជាទីកន្លែងដ៏គួរឲ្យគ្រោះថ្នាក់ និងគួរឲ្យខ្លាចបំផុតទៅវិញ។ ដោយឡែកដូនជីដែលនាងស្នាក់នៅជាមួយប្រែក្លាយទៅជាដូនជីមានចិត្តកំណាចហើយមានបំណងអាក្រក់ទៅលើស្ត្រីដែលមានផ្ទៃពោះដែលបានស្នាក់នៅទាំងអស់។ ដោយបានដឹងពីគោលដៅ និងបំណងមិនល្អរបស់ដូនជីទាំងនោះមកលើរាងកាយ និងទារកក្នុងផ្ទៃរបស់នាង Mary និងស្ត្រីដែលមានផ្ទៃពោះហើយកំពុងស្នាក់នៅជាមួយនាងបានរៀបផែនការដើម្បីរត់គេចផងដែរ។ តែដូនជីកំណាចទាំងនោះមិនងាយឲ្យពួកគេគេចខ្លួនឡើយ ពីព្រោះពួកគេត្រូវការខ្លួនប្រាណស្ត្រីទាំងនោះដើម្បីធ្វើជាតង្វាយលាងបាប។ តើ Mary និងស្រ្តីដែលមានផ្ទៃពោះទាំងនោះអាចរួចផុតពីដូនជីកំណាចដែរ ឬ ទេ? ទាំងអស់នេះមាននៅក្នុងរឿង “ដូនជីកំណាច” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ!


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article