CamNews

តារា 

សារាយ សក្ខណា នាំ​ស្វាមី​ថ្មោងថ្មី​ ក្រេប​ទឹកឃ្មុំ​លើដី​សុវណ្ណភូមិ​ មុន​ចេញ​ទៅ​រស់នៅ​ USA

ភ្នំពេញៈ បើទោះបីជាតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា ចំណាយ លុយ រាប់ម៉ឺនដុល្លារ រៀបចំពិធីមង្គលការ យ៉ាងអធិកអធម ថែមទាំង ចំណាយ លុយ១ម៉ឺនដុល្លារ កាត់រ៉ូបស្លៀក នៅក្នុងថ្ងៃមង្គលការក្ដី ប៉ុន្តែនាងមិនបាន ចំណាយលុយច្រើន សន្ធឹកសន្ធាប់ ធ្វើ ដំណើរទៅ ក្រេបច័ន្ទទឹកឃ្មុំ នៅក្រៅ ប្រទេស ឲ្យសមនឹងទំហំ ពិធីមង្គលការ និងកេរ្តិ៍ឈ្មោះ របស់នាង ដូចតារាដទៃឡើយ ដោយតារាស្រីរូបនេះ បានដឹកដៃស្វាមី ដើរលេង និងទៅក្រេប ទឹកឃ្មុំ នៅរមណីយដ្ឋាន ក្នុងប្រទេសកម្ពុជា ពោល គឺក្នុងខេត្តព្រះសីហនុ។

បន្ទាប់ពី បានរៀបការ តាមប្រពៃណីខ្មែរ រួចរាល់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ តារាសម្តែង ឆ្នើម ប្រចាំឆ្នាំ២០១៣ អ្នកនាង សារាយ សក្ខណា ក៏បានដឹកដៃស្វាមី ជាអាណិកជនខ្មែរ រស់នៅ អាមេរិក លោក កែវ ប៊ុនមេត្រី ទៅសាងស្នេហ៍ឲ្យកាន់ តែមានភាពផ្អែមល្ហែម ប្រៀបដូចទឹកឃ្មុំ ខែប្រាំង បន្ថែមពីលើរងើក ភ្លើងស្នេហ៍ឲ្យ កាន់តែ ពុះកញ្រ្ជោលថែមទៀត។ ដោយទីកន្លែង ដែលពួកគេ បានជ្រើសរើស ជាកន្លែងសាង អនុស្សាវរីយ៍ មិនមែននៅក្រៅប្រទេស នោះទេ ផ្ទុយទៅវិញពួកគេ បែរជានាំគ្នា ទៅដើរកម្សាន្ត នៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជាគឺ ខេត្តព្រះ សីហនុ ខេត្តកំពត ខេត្តសៀមរាប និងខេត្តមួយចំនួនទៀត ។

តាមរយៈ ការបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook តារា ស្រីរូបស្រស់ ទើបលាចាកភាព ក្រមុំ អ្នកនាង សារាយ សក្ខណាគេសង្កេត ឃើញថា នាងហាក់ ដូចជាមានទឹកចិត្ត ស្រឡាញ់ស្វាមី ចង់បង្កើនភាពផ្អែមល្ហែម ជាមួយស្វាមីបណ្តូលចិត្ត របស់នាង ជាខ្លាំង ។ តែទោះជាយ៉ាងណា នាង និងក្រុមគ្រួសារ នៅមិនទាន់បង្ហើប នៅឡើយទេថា នាង មានគម្រោង ត្រៀមចេញទៅ រស់នៅក្រៅ ប្រទេសជាមួយស្វាមី នៅឡើយទេ ព្រោះថាពេល នេះនាង និងស្វាមី កំពុងតែសប្បាយរីករាយ ជាមួយនឹង សម្រស់ធម្មជាតិ នៅតាមរមណីយដ្ឋាន ក្នុងប្រទេសកម្ពុជា បើទោះបីជាលិខិតឆ្លងដែង (វីសា) បានធ្លាក់មកដល់ដៃ របស់នាងរួចទៅ ហើយក្ដី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhana entertainment khmer super stars actress MC