CamNews

ភាពយន្ត 

Pacific Rim ត្រឡប់មកវិញជាមួយនឹងវគ្គទី២ Pacific Rim Uprising

កំសាន្ត ៖ នៅក្នុងភាពយន្ត "Pacific Rim: Uprising" តារាសម្តែង John Boyega ដើរតួជា Jake Pentecost ដែលជាកូនប្រុសរបស់វីរបុរស Marshal Stacker Pentecost។ ក្រៅពីនេះក៏នៅមានតារាសម្តែងផ្សេងៗទៀត ដូចជាសហនាវិកឈ្មោះថា Nate Lambert ដែលសម្តែងដោយ 

Scott Eastwood។​ តួសម្តែងស្រីជនជាតិចិន Jing Tian ដោយនាងសម្តែងជាតួអង្គ Liwen Shao។Rinko Kikuchi បានត្រឡប់មកវិញក្នុងនាមជា Mako Mori ដែលពេលនេះគឺជាអ្នកដឹកនាំក្រុមប្រយុទ្ធ Pan Pacific Defense Corps។ តារាសម្តែង Cailee Spaeny ក៏ចូលរួមសម្តែងក្នុងនាមជាអ្នកប្រយុទ្ធស្រីម្នាក់ដែលនៅវ័យក្មេងឈ្មោះថា Amara Namani ហើយជាអ្នកបញ្ជា Bracer Phoenix។

លើកពីនេះទៅទៀតយើងសង្កេតឃើញថាវគ្គទី២នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាដោយមូលហេតុវគ្គទី២នេះមានឈុតឆាកវាយប្រយុទ្ធគួរឲ្យចាប់ចិត្តជាងកាលពីវគ្គមុនហើយមានលាយឡំនឹងសំណើចផងដែរ។

Kaiju សត្រូវរួមរបស់ពិភពលោកក៏មិនបញ្ឍប់គំនិតបំផ្លាញពិភពលោកមួយនេះផងដែរ។កុំភ្លេចមកទស្សនាទាំងអស់គ្នានៅថ្ងៃនេះដើម្បីដឹងថាលើកនេះ Jaegers ទាំង៤របស់យើងអាចជួយពិភពលោកបានជាលើកទី២ទេ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: Movie Article Pacific Rim Uprising