CamNews

តារា 

ក្រុមអ្នកគាំទ្រព្រួយបារម្ភខ្លាំងអំពីបញ្ហាសុខភាព ក្រោយឃើញតារាស្រីក្នុងដួងចិត្តរបស់មានរូបរាងស្គមហួស

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបានមើលឃើញរូបថតរបស់តារាស្រី Sulli ដែលបានថតរូបឲ្យទស្សនាវដ្តី Ceci ធ្វើឲ្យក្រុមអ្នកមានការភ្ញាក់ផ្អើលនឹង មានការបារម្ភអំពីបញ្ហាសុខភាពរបស់នាងយ៉ាងខ្លាំង ក្រោយពីបានឃើញរូបថតរបស់នាងហាក់បីដូចជាស្រកទម្ងន់ខ្លាំងមែនទែន ​។ 

ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា តារាស្រី Sulli  បានថតរូបឲ្យទស្សនាវដ្តីមួយដែលមានឈ្មោះថា CeCi ។ ទោះបីជាមានប្រជាជនជាច្រើនបានសរសើរថា នាងកាន់តែមានសម្រស់ស្អាតជាងមុន បើទោះបីជានាងមានរូបរាងស្គមជាងមុនក៍ដោយ ។ ប៉ុន្តែមានក្រុមអ្នកគាំទ្រមួយចំនួន មានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់នាង ក្រោយពីបានឃើញរូបរាងស្គមគួរឲ្យកត់សម្គាល់របស់នាង ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបភាពរបស់តារាស្រីរូបនេះទាំងអស់គ្នាថា តើនាងមានរូបរាងស្គមខ្លាំងដូចដែលក្រុមអ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភដែរ ឬ ទេ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Sulli Seoul South korea kpop