CamNews

ព័ត៌មានអន្តរជាតិ 

ពិជឃាត សម្លាប់ មិនញញើតដៃ កាត់ក្បាល ផ្តាច់អណ្តាត ត្រូវគេស្គាល់ឈ្មោះហើយ

ព័ត៌មានអន្តរជាតិ ៖ សមាជិក ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម IS ដែលធ្លាប់តែបិទមុខ ធ្លាប់ត្រូវ បានគេស្គាល់ឈ្មោះថា "Jihadi John"ជាញឹកញាប់ មានវត្ត មាននៅក្នុងវីដេអូ សម្លាប់ចំណាប់ ខ្មាំង មកពី លោកខាងលិចនោះ ត្រូវបានស្គាល់ឈ្មោះហើយ ។ 


ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី អោយដឹងថា ៖ គាត់មានឈ្មោះថា Mohammed Emwaz ជាពលរដ្ឋកើត នៅក្នុងទឹកដីប្រទេសអង់គ្លេស មានវ័យ ២៥ ឆ្នាំ មកពីភាគខាងលិច   ទីក្រុង  ឡុងដ៍ ផ្ទាល់តែម្តង វត្តមាន របស់លោក កាលពីពេលកន្លងទៅនេះ ត្រូវបានស្គាល់ដោយ ភ្នាក់ងារសេវា សន្តិសុខចក្រភពអង់គ្លេស ។ យ៉ាងណាក៏ដោយចុះ មន្រ្តីប៉ូលីស ចក្រភពអង់គ្លេស បដិសេធក្នុងការបកស្រាយខណៈលើកឡើងអោយ ដឹងថា នឹងមានការស៊ើបអង្កេតបន្ថែមទៀត ។


លោក Emwazi បង្ហាញវត្តមានជាលើកដំបូង ក្នុងឃ្លីបវីដេអូមួយ អំឡុងខែ សីហា កន្លងទៅពោលវត្តមាន របស់លោកបានបង្ហាញជាក់ស្តែង ថាបានសម្លាប់កាត់ក្បាល អ្នកកាសែតសហរដ្ឋអាមេរិក James Foley ក្រោយៗមកទៀត វត្តមានរបស់លោក ត្រូវបានគេមើលឃើញសាជាថ្មី ថាបានបង្ហាញខ្លួន នៅក្នុងវីដេអូខ្លី មួយផ្សេងទៀត សម្លាប់ ចំណាប់ខ្មាំងផ្សេងៗទៀត ជាបន្តបន្ទាប់ រួមមានដូចជា ៖ អ្នកកាសែត សហរដ្ឋអា មេរិក Steven Sotloff បុគ្គលិកមនុស្សធម៌ David Haines អ្នកបើកបរ តាក់ស៊ី Alan Henning និងបុគ្គលិក ជំនួយមនុស្សធម៌ម្នាក់ផ្សេងទៀត លោក Abdul-Rahman Kassig ដែលធ្លាប់ត្រូវបានគេហៅថា Peter ៕

- អាន ៖ ពិជឃាត សម្លាប់មនុស្ស មិនញញើតដៃ នាងខ្ញុំ ចង់ចាប់គេទាំងរស់ ព្រោះគេ សម្លាប់កាត់ក្បាលប្តីនាងខ្ញុំទាំងរស់

- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS Jordan Pilot