CamNews

តារា 

ញាក់សាច់! ក្រោយបានដឹងចំនួនអ្នក Follow តារាថៃដែលល្បីពេញហ្វេសប៊ុករឿងសម្លាប់ខ្លួនដោយសារប្រុស !

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់ដែលទើបតែកែច្រមុះដើម្បីឲ្យរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតនិងគួរឲ្យទាក់ទាញជាងកាលពីមុនពេលដែលរូបនាងសម្រេចចិត្តវះកាត់កែខ្ទង់ចម្រុះ គឺនាង PunPun ដែលភាគច្រើននៃអ្នកនិយមលេងអិនធឺណិតធ្លាប់បានផ្អើលពេញបណ្តាញសង្គមថា រូបនាងបានសម្លាប់ខ្លួនដោយសារតែសង្សាររបស់នាងសុំបែកក្រោយប៉ូលីសបានឆែកឃើញសារចុងក្រោយរបស់នាងនៅក្នុងទូរសព្ទដែលបានផ្ញើរទៅមនុស្សដែលនាងស្រលាញ់ និងមានថ្នាំជាច្រើនគ្រាប់នៅក្នុងការបូបរបស់នាងថែមទៀតផង ។

 ប៉ុន្តែការពិតទៅវាគឺគ្រាន់តែឈុតឆាកមួយនៅក្នុងរឿងប៉ុណ្ណោះ ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូរការរបស់ប្រទេសថៃ ហើយសាច់រឿងដ៏ល្អឯកមួយធានាថា ទស្សិកជនប្រាកដចង់ទស្សនាជាមិនខានឡើយ ព្រោះមានស្រីស្អាតបែបនេះ ម្យ៉ាងវិញសាច់រឿងក៏ភាគច្រើនត្រូវជាមួយនិងមិត្តៗយុវវ័យផងដែរ ។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ រឿងដែល Fans ជាច្រើនមិនធ្លាប់បានដឹងនោះគឺ តារាសម្តែងថៃរូបនេះគឺមានចំនួនអ្នក Follow តាមរយៈគណនី Instagram ច្រើនសម្បើមណាស់ គឺច្រើនរហូតដល់ទៅ​ ៥.១ លាននាក់ឯណោះ ។

គួរបញ្ជាក់ឲ្យដឹងថា វាមិនមែនជារឿងដ៏ចម្លែកអ្វីនោះទេ ដែលតួឯកស្រីក្នុងរឿង “May Who” រូបនេះមានចំំនួនអ្នក Follow ច្រើនដល់ថ្នាក់នឹង ព្រោះនាងគឺជាតារាស្រីម្នាក់ដែលល្បីឈ្មោះ ព្រមទាំងស្អាត បើនិយាយអំពីសាច់វិញគឺសខ្ចីដូចបណ្តូលចេកយ៉ាងចឹង ៕

-ចុចអាន ៖ ការពិតដ៏សែនហួសចិត្ត នៅពីក្រោយការស្លាប់របស់តារាស្រីវ័យ ២០ ដែលទើបមកស្រុកខ្មែរ!

-ចុចអាន ៖ ចង់លង់ស្នេហ៍! ក្រោយពីឃើញអតីតសង្សារ តារាស្រី PunPun ដែលទើបល្បីពេញហ៊្វេសប៊ុករឿងសម្លាប់ខ្លួន!











ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Pun Pun