CamNews

តារា 

ចង់លង់ស្នេហ៍! ក្រោយពីឃើញអតីតសង្សារ តារាស្រី PunPun ដែលទើបល្បីពេញហ៊្វេសប៊ុករឿងសម្លាប់ខ្លួន!

ព័ត៌មានកំសាន្ត ៖ គេតែងនិយាយថា ស្នេហាដំបូងគឺជារឿងមួយដែលពិបាកនឹងបំភ្លេច ហើយអ្នកខ្លះទៀតក៏បានចងចាំស្នេហាដំបូងទោះបីជាបែកគ្នាយូរឆ្នាំក៏ដោយចុះ ហើយក៏អាចចងចាំអស់មួយជីវិតក៏បានដែរ ។ 

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងតារាស្រីដែលមានពាក្យចចាមអារាមជាច្រើនរាប់ស្ទើរមិនអស់នាង PunPun sutatta ត្រូវបានគេហទំព័រផ្លូវការរបស់ថៃមួយទម្លាយរូបថតអតីតសង្សាររបស់នាង កាលពីនៅរៀនវិទ្យាល័យ ពិតជាសង្ហាអស់ទាស់ ។ 

ប្រភពដដែលបានបញ្ជាក់ទៀតថា បុរសសង្ហាម្នាក់នោះគឺជាតារាសម្តែងដែលមានឈ្មោះថា Junnior ហើយឥលូវនេះអ្នកទាំងពីរកំពុងតែសម្តែងរឿងជាមួយគ្នា ប៉ុន្តែគ្រាន់តែមិនបានកាន់ដំណែងតួឯកប៉ុណ្ណោះ ។ តើទោះជាយ៉ាងណាក៏ដោយស្នេហាដំបូងគឺជារឿងសំខាន់ និងពិបាកបំភ្លេចណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងស្រីនាង PunPun sutatta​ ធ្លាប់ផ្ទុះរឿងធំមួយថា រូបនាងសម្លាប់ខ្លួនដោយសារសង្សារសុំបែក ប៉ុន្តែការពិតវាគ្រាន់តែឈុតឆាកនៅក្នុងរឿងតែប៉ុណ្ណោះ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់អតីតសង្សារនាង PunPun នៅខាងក្រោមទាំងអស់គ្នា ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pun Pun