CamNews

តន្រ្តី 

បទចម្រៀង ៧ បទ ដែលអ្នកមិនធ្លាប់ដឹងថា Jonghyun ជាអ្នកនិពន្ធដោយផ្ទាល់

កូរ៉េ ៖ កំពូលតារាចម្រៀងល្បីលំដាប់ពិភពលោក Jonghyun បានចាកចេញពីពិភពលោកនេះជារៀងរហូតហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់បទ "Lonely" រូបនេះក៏បានបន្សល់ទុកនូវស្នាដៃរបស់ខ្លួនជាច្រើននៅក្នុងវិស័យ K-Pop ផងដែរ ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃកូរ៉េបានឲ្យដឹងថា ក្នុងនាមជាតារាចម្រៀងល្បីឈ្មោះលំដាប់ពិភពលោកម្នាក់ សមាជិកក្រុម SHINee លោក Jonghyun មិនត្រឹមតែនិពន្ធបទចម្រៀងសម្រាប់ខ្លួនលោកនិងក្រុមរបស់ខ្លួនឡើយ ផ្ទុយទៅវិញ តារាចម្រៀង ២៧ ឆ្នាំរូបនេះ ថែមទាំងបាននិពន្ធបទចម្រៀងជាច្រើនបទ ទៅអោយតារាចម្រៀងដទៃទៀតផង ហើយបទទាំងនោះសុទ្ធតែទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់ ។ 

ឥលូវនេះយើងងាកក្រលេកមកទស្សនាចំណងជើងបទចម្រៀង ទាំង ៧ បទ ដែលមាន Fans ទូទាំងពិភពលោក មានការចាប់អារម្មណ៍ខ្លាំងមែនទែន ។ 

១. បទ Juliette ចម្រៀងដោយ ក្រុម SHINee 

២. បទ Obsession ចម្រៀងដោយ ក្រុម SHINee 

៣. បទ Alarm Clock ចម្រៀងដោយ ក្រុម SHINee

៤. បទ A Gloomy Clock ចម្រៀងដោយ IU

៥. បទ Red Candle ចម្រៀងដោយ Son Dam Bi

៦. បទ Playboy ចម្រៀងដោយ EXO 

៧. បទ View ចម្រៀងដោយ SHINee

គួរបញ្ជាក់ថា នៅមានបទចម្រៀងជាច្រើនទៀត ដែលត្រូវនិពន្ធដោយ Jonghyun ផ្ទាល់ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea