CamNews

តារា 

តារា​ប្រុស​វ័យ​ចំណាស់ លោក Chow Yun Fat បង្ហាញ​ភាព​ផ្អែម​ល្ហែម​ដ៏​កម្រ​ ​ជាមួយ​ភរិយា​នៅ​ថ្ងៃ​កំណើត

(បរទេស)៖ លោក Chow Yun Fat តារាសម្តែងប្រុសដ៏ល្បីម្នាក់ ដែលទស្សនិកជនជាច្រើន បានស្គាល់លោក ហើយពេលនេះ តារាប្រុសវ័យ៦១ឆ្នាំរូបនេះ បានធ្វើពិធី ខួបកំណើតស្ងាត់ៗ ជាមួយនឹងភរិយា ជនជាតិសិង្ហបុរីឈ្មោះ Jasmine Tan និងមានមិត្តភក្តិជិតស្និទ្ធ ពីរបីនាក់ចូលរួមផងដែរ។

មុនពេលចេញដំណើរទៅព្រៃ ជាមួយគ្រូបង្វឹកផ្ទាល់ នៅថ្ងៃកំណើតរបស់ខ្លួននោះ Yun Fat ក៏បានបំពេញតួនាទី ជាស្វាមីដ៏ល្អដោយនៅស្រស់ស្រូប អាហារពេលព្រឹក ជាមួយភរិយាជាទីស្រឡាញ់ទៀតផង ហើយត្រឡប់មកវិញ ទើបពួកគេរៀបចំពិធី ខួបកំណើត ដ៏រ៉ូមែនទិកនៅពេលល្ងាច ដែលគេគិតថា ជាពេលវេលាដ៏កម្រមួយសម្រាប់ គ្រួសារនេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង