CamNews

តារា 

រូបថតដ៏​កម្សត់​​ប្អូន​ស្រី តារាសម្តែង លោក Chow Yun Fat បង្ក​ជា​ចម្ងល់​ដល់​មហាជន

(ហុងកុង)៖ រូបថតរបស់ប្អូនស្រី តារាសម្តែងហុងកុង ដ៏ល្បីម្នាក់ គឺលោក Chow Yun Fat ដែលកំពុងអង្គុយ នៅលើរទេះរុញមនុស្សពិការមួយ ស្ថិតក្នុងសំម្លៀកបំពាក់ រយ៉េរយ៉ៃបានបង្កការភ្ញាក់ផ្អើល ដល់មហាជនយ៉ាងខ្លាំង ដែលចោទជាសំនួរថា ហេតុអ្វីក៏តារាប្រុសរូបនេះ បណ្តោយឲ្យប្អូនស្រីខ្លួន ទៅជាបែបនេះ។

ទោះបីជាយ៉ាងណា ក៏អ្នកកាសែតរកឃើញថា តាមពិតទៅប្អូនស្រី Chow Yun Fat មិនមែនគ្មានផ្ទះសម្បែង ទៅរស់នៅ ដូចឃើញក្នុងរូបថតឡើយ គឺនាងគ្រាន់តែស្ថិតនៅទីនោះ ដើម្បីថតរូបតា​មបែបធម្មជាតិពិតៗ ក្នុងសភាពជាស្ត្រីក្រខ្សត់ម្នាក់ ហើយក៏បានចែក រំលែករូបថតនេះ ជាមួយបងប្រុស ដែលជាតារាសម្តែងដ៏ល្បីផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី