CamNews

តារា 

គូ​​ស្នេហ៍​​កូន​​ប្រុស​របស់ David Beckham ប្រកាស​​ចង់​​ឲ្យ​​ឪពុក​ម្តាយខាង​​ប្រុស​ ទទួល​ស្គាល់​​នាង

(អង់គ្លេស)៖ នាង Chloë Grace Moretz ប្រកាសថា នាងមិនចង់ឲ្យទំនាក់ទំនង របស់នាង និ​ង Brooklyn Beckham នៅតែ​មានមន្ទិល ដែលមហាជនដឹងត្រឹមថា នាងគ្រាន់តែជាមិត្តស្រីគេប៉ុណ្ណឹង។

នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី «Glamour» តារាសម្តែងស្រីវ័យ១៩ឆ្នាំ ដ៏ស្រស់ស្អាតរូបនេះដែលជា គូស្នេហ៍ដ៏ស្អិតល្មួត​​ជាមួយកូនប្រុស អតីតកីឡាករ David Beckham និង Victoria កំពុង តែមិនចង់ធ្វើខ្លួន ឲ្យគ្រាន់តែក្លាយជាមិត្តស្រី របស់ Brooklyn រហូតឡើយ ព្រោះអ្នកទាំងពីរមាន​ទំនាក់ទំនងស្នេហា ជាមួយគ្នាយូរឆ្នាំហើយ។

ការលើកឡើង​របស់ Chloe នេះត្រូវបានអ្នកគាំទ្រ​និ​យាយថា នាងចង់ឲ្យមានសញ្ញាភ្លើងខៀវ ពីភាគីឪពុកម្តាយ​ខាងប្រុស ដោយមិនចង់ឲ្យចំណងស្នេហាស្ថិតនៅ ជាអាថ៌កំបាំង ឬការលួចលាក់ទៀតឡើយ ប៉ុន្តែប្រភពមួយ​អះអាងថា អ្នកស្រី Victoria ស្រលាញ់ Chloe ហើយតែងជួយណែនាំ ពីរឿងបង្ហាញម៉ូតទៀតផង។

Chloe ត្រូវបានម្តាយមិត្តប្រុស បញ្ជាក់ថា នាងដូចជាចំណែកមួយ​​នៃគ្រួសារ Beckham ដែរ ព្រោះពួកគេតែង​ចំណាយពេល ចុងសប្តាហ៍ទទួលទានអាហារល្ងាច ជាលក្ខណៈគ្រួសាររួមគ្នាយ៉ាងហោចណាស់ ក៏បីដងដែរក្នុងមួយសប្តាហ៍៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh