(អង់គ្លេស)៖ នាង Chloë Grace Moretz ប្រកាសថា នាងមិនចង់ឲ្យទំនាក់ទំនង របស់នាង និង Brooklyn Beckham នៅតែមានមន្ទិល ដែលមហាជនដឹងត្រឹមថា នាងគ្រាន់តែជាមិត្តស្រីគេប៉ុណ្ណឹង។

នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី «Glamour» តារាសម្តែងស្រីវ័យ១៩ឆ្នាំ ដ៏ស្រស់ស្អាតរូបនេះដែលជា គូស្នេហ៍ដ៏ស្អិតល្មួតជាមួយកូនប្រុស អតីតកីឡាករ David Beckham និង Victoria កំពុង តែមិនចង់ធ្វើខ្លួន ឲ្យគ្រាន់តែក្លាយជាមិត្តស្រី របស់ Brooklyn រហូតឡើយ ព្រោះអ្នកទាំងពីរមានទំនាក់ទំនងស្នេហា ជាមួយគ្នាយូរឆ្នាំហើយ។

ការលើកឡើងរបស់ Chloe នេះត្រូវបានអ្នកគាំទ្រនិយាយថា នាងចង់ឲ្យមានសញ្ញាភ្លើងខៀវ ពីភាគីឪពុកម្តាយខាងប្រុស ដោយមិនចង់ឲ្យចំណងស្នេហាស្ថិតនៅ ជាអាថ៌កំបាំង ឬការលួចលាក់ទៀតឡើយ ប៉ុន្តែប្រភពមួយអះអាងថា អ្នកស្រី Victoria ស្រលាញ់ Chloe ហើយតែងជួយណែនាំ ពីរឿងបង្ហាញម៉ូតទៀតផង។

Chloe ត្រូវបានម្តាយមិត្តប្រុស បញ្ជាក់ថា នាងដូចជាចំណែកមួយនៃគ្រួសារ Beckham ដែរ ព្រោះពួកគេតែងចំណាយពេល ចុងសប្តាហ៍ទទួលទានអាហារល្ងាច ជាលក្ខណៈគ្រួសាររួមគ្នាយ៉ាងហោចណាស់ ក៏បីដងដែរក្នុងមួយសប្តាហ៍៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី