CamNews

តន្រ្តី 

ទិដ្ឋភាពរួម​ នី រតនា លើកពាន Cambodian Idol រដូវកាលទី១ (Video Inside)

ភ្នំពេញៈ កាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ បានរកឃើញម្ចាស់ពានរង្វាន់ហើយ គឺបេក្ខជន នី រតនា មកពីខេត្តកំពង់ធំ ដែលទទួលបាន សារគំាទ្រច្រើនជាងគេ ក្នុងចំណោមបេក្ខជន Top3 ដែលសុទ្ធតែជាបេក្ខជន លំដាប់កំពូល ក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ រួមមានបេក្ខជន សៅ ឧត្តម និងបេក្ខជន ម៉ៅ ហាជី។

ដើម្បីបានជ្រាបច្បាស់ថា បេក្ខជន នី រតនា មានសំឡេងពីរោះដល់កម្រិតណានោះ បានជាអាចយកឈ្នះ លើបេក្ខជន សៅ ឧត្តម និងបេក្ខជន ម៉ៅ ហាជី ដែលពួកគេទំាងពីររូបនេះ សុទ្ធតែមានសំឡេងពីរោះ មួយបែបម្នាក់។

សូមបញ្ជាក់ថា បេក្ខជន នី រតនា ដែលទទួលបានជយលាភីលេខ១ ទទួលបានប្រាក់រង្វាន់ពីកម្មវិធីចំនួន ១០០លានរៀល (២៥០០០ ដុលា្លរ) និងម្ចាស់ឧបត្ថម្ភកម្មវិធី ភេសជ្ជៈខារ៉ាបាវ ឧបត្ថម្ភបន្ថែមចំនួន ២៥០០ ដុល្លារ ហើយនឹងក្លាយជាតារាចម្រៀង ជាប់កុងត្រា ក្នុងផលិតកម្មហង្សមាស  ខណៈបេក្ខជន ម៉ៅ ហាជី និងបេក្ខជន សៅ ឧត្តម ទទួលបានពី ម្ចាស់ស្ថានីយទរទស្សន៍ហង្សមាស លោកឧកញ៉ា អ៊ឹង សុងងួន ក្នុងម្នាក់ៗ ១០០០ដុល្លារ និងភេសជ្ជៈខារ៉ាបាវ ២០០០ ដុល្លារ។

កុំឲ្យខាតពេលយូរតោះ ទៅទស្សនាវីដេអូឃ្លីប ជាមួយនឹង ទំព័រកំសាន្តយើងខ្ញុំ ដូចខាងក្រោមនេះទំាងអស់គ្នា៖



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Cambodian Idol HMHDTV Live Show Ny ratana