CamNews

ភាពយន្ត 

ភាពយន្តគំនូរជីវចលតែមួយគត់សម្រាប់ខែសីហា របស់ផលិតកម្ម Disney

“Cars 3” ជាភាពយន្តគំនូរជីវចលបែបកំប្លែង និងផ្សងព្រេងផលិតដោយ Pixar Animation Studios សម្រាប់ផលិតកម្មហូលីវូដដ៏ធំគឺ Walt Disney Pictures។

“Cars 3” ជាវគ្គទីបីហើយសម្រាប់ស៊េរីរឿងនេះ ដែលដឹកនាំដោយផលិតករលោក Brian Fee (និពន្ធរឿង “Wall-E” និងជាអ្នកតុបតែងសំភារៈសម្រាប់ការថតភាពយន្ត “Tarzan II”) រួមទាំងវត្តមានរបស់តារាសម្តែងហូលីវូដលោក Owen Wilson ដើម្បីបញ្ចូលសម្លេងឲ្យតួអង្គឡានក្រហមឈ្មោះ Lightning McQueen និងតារាបញ្ចូលសម្លេងជាច្រើននាក់ទៀត។



“Cars 3” និយាយពីតួអង្គឡានក្រហមឈ្មោះ lighting McQueen ដែលធ្លាប់ទទួលជោគជ័យស្ទើរគ្រប់ការប្រណាំងឡានទាំងអស់ ប៉ុន្តែថ្មីៗនេះក៏មានគូរប្រជែងដែលអាចដណ្តើមជ័យជំនៈពីខ្លួន។ ដោយការស្រលាញ់ផង និងចង់មកសាងភាពល្បីល្បាញឡើងវិញ McQueen ក៏ទៅរកអ្នកដែលអាចជួយបាន។

ចំនុចពិសេសមួយទៀតគឺ ហ្វេនអាចទស្សនាភាពយន្តនេះ ជាមួយបច្ចេកវិទ្យា 3D​ ផងដែរ!

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Cars 3 Movie article