CamNews

តារា 

កុល ដាវី ទទួលបានការគាំទ្រ និងកើបលុយ នៅទឹកដីកាណាដា

ភ្នំពេញ៖ តារាសម្ដែងដែលនិយម ខាងបញ្ចេញដើមទ្រូង បង្អូតប្រុសៗ កញ្ញា កុល ដាវី ពេល
នេះកំពុងតែមានឱកាស ក្នុងការសំងំកើបលុយ នៅលើទឹកដីប្រទេស កាណាដា បន្ទាប់នាង
បានសំពាយបង្ខិត ចាកចេញពីប្រទេសកម្ពុជា កាលពីពាក់កណ្ដាលខែវិច្ឆិកា។

ប្រភពព័ត៌មានពីប្រទេសកាណាដា បានឱ្យដឹងថា តារាសម្តែងស្រី ដែលមិនសំចៃដៃខាងការ
បង្ហាញដើមទ្រូងនាង កុល ដាវី ពេលនេះកំពុងតែទទួលបាន ភាពជោគជ័យក្នុងការសម្តែង
ដោយសារមានអ្នកគាំទ្រជាច្រើនបាននាំគ្នា មកចូលរួមទស្សនា ការសម្តែងរបស់នាង យ៉ាង
ពេញទំហឹង។

ប្រភពពីខាងអ្នកស្ពុនស័រ បាននិយាយទៀតថា នេះវាជាឱកាសមួយដ៏ល្អបំផុត សម្រាប់តារាស្រី
រូបនេះ ក្នុងការកើបលុយពីការទៅ សម្តែងនៅប្រទេស កាណាដានាពេលនេះ។

ម្យ៉ាងទៀងនាងក៏ អាចទទួលប្រាក់មួយចំនួនផងដែរ ពីអ្នកដែលបានមកចូលទស្សនា ព្រោះដោយ
សារបងប្អូនខ្មែរ ដែលរស់នៅទីនោះ មានការចេញចិត្ត និង គាំទ្រដល់សិល្បៈករខ្មែរ ដែលបានទៅ
សម្តែងនៅទីនោះ។ ដូច្នេះមានអ្នកខ្លះបាន ឧបត្ថម្ភជាលុយ ឬ ខ្លះរៀបចំជាកាដូជាដើម។

ប្រភពខាងលើបានបង្ហើបឱ្យដឹងទៀតថា ពេលខ្លះ កញ្ញា កុល ដាវី មិនសូវទំនេរឡើយ ដោយត្រូវ
អ្នកនេះ ធានាជូនដើរលេង អ្នកនោះ ស្នើឲ្យទៅចូលរួមជប់លៀង ជាលក្ខណៈគ្រួសារនៅតាមផ្ទះ
នីមួយៗមិនសូវទំនេរឡើយ។ ទាំងនេះហើយដែលបង្ហាញថា កុល ដាវី មានភាពជោគជ័យសម្រាប់
ការសម្តែងនៅលើទឹកដីប្រទេសកាណាដា ហើយនេះក៏ជាឱកាសដ៏ល្អ សម្រាប់កើបលុយមក ប្រ
ទេសខ្មែរវិញដែរ។

តារាសម្តែងដែលល្បីល្បាញខាងភាព សិចស៊ីបញ្ចេញដើមទ្រូង រូបនេះ បានចាកចេញពីទឹកដីកំ
ណើតកាល ពីពាក់កណ្ដាលខែវិច្ឆិកា ដោយក្នុងនោះក៏មាន តារាចម្រៀងប្រុសគឺ លោក សុខ រក្សា
ទៅជាមួយផងដែរ។ នាង គ្រោងវិលត្រឡប់ មកស្រុកខ្មែរវិញ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៣
ខាងមុខ។ នេះជាលើកទី១ ដែលតារាសិចស៊ី រូបនេះចាកចេញពីប្រទេសកម្ពុជា ទៅសម្ដែង នៅលើ
ទឹកដីប្រទេសកាណាដា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star