CamNews

តារា 

ជាការពិតទេដែលថា នាង​ Baifern បែកពីសង្សារ ព្រោះមានវត្តមានប្រុសស្អាត នៅកៀកកើយ?

ថៃ ៖ នៅពេលដែលផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត តារាស្រីនាង Baifern Pimchanok បានទម្លាយថា ខ្លួនបានបែកគ្នាជាមួយនិងលោក Top Jaron អស់រយៈពេលប៉ុន្មានខែមកហើយ ។

ជុំវិញជាមួយនិងរឿងនេះផងដែរ លោក Chutavuth Pattarakampol ត្រូវបានមហាជនសង្ស័យថា ជាជនទីបីព្រោះឃើញលោកតែងតែស្និទ្ធស្នាលជាមួយនិងនាង Baifern Pimchanok ។

ទទ្ទឹមនឹងនេះផងដែរ នៅពេលដែលចូលរួមកម្មវិធីមួយ តារាប្រុស លោក Chutavuth Pattarakampol បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយនិងនាង Baifern Pimchanok គឺគ្រាន់តែជាមិត្តនឹងគ្នា ព្រោះជារឿយៗពួកគេធ្វើការជាមួយនឹងគ្នា ព្រមទាំងពិភាក្សារឿងគ្រប់យ៉ាងជាមួយគ្នា ប៉ុន្តែលើកលែងរឿងស្នេហា ។ 

កំលោះសង្ហាក្នុងរឿង "វង្វេងភ្លើង" រូបនេះបានបន្ថែមទៀតថា សព្វថ្ងៃនេះលោកនៅមិនទាន់មានស្រីណាម្នាក់ចិត្តនៅឡើយទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Baifern Pimchanok Top Jaron Chutavuth Pattarakampol