CamNews

តារា 

ថ្ងៃទិវានៃក្តីស្រលាញ់ Baifern Pimchanok បែរជា....

ថៃ ៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ តារាសម្តែងស្រីរូបស្អាត នាង​ Baifern Pimchanok បានធ្វើការបើកសម្ពោធខ្សែភាពយន្តថ្មីរបស់នាងដែលមានចំណងជើងថា "Friend Zone" ដែលមានលោក Nine Naphat គឺជាតួឯកប្រុស ។ 

រឿង "Friend Zone" ត្រូវបានប្រភពផ្លូវការបានឲ្យដឹងថា នឹងចាក់ផ្សាយជាផ្លូវការនៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់គឺថ្ងៃ ១៤ កុម្ភៈតែម្តង ។ នៅក្នុងនោះផងដែរ នាង​ Baifern Pimchanok ក៏បានផ្តល់សម្ភាស៍ជាមួយនិងអ្នកកាសែតថា "នៅថ្ងៃទិវានៃក្តីស្រលាញ់ ខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ ខ្ញុំត្រូវទៅជួបជាមួយនិងអ្នកកាសែតដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរបស់ខ្ញុំ ខ្ញុំមិនបានវក់នឹងការរហូតដល់ភ្លេចស្នេហាទេ ព្រោះតែនៅថ្ងៃទី ១៤ កុម្ភៈ គឺជាថ្ងៃដែលរឿងរបស់ខ្ញុំនឹងត្រូវចាក់ផ្សាយតាមរោងកុនជាផ្លូវការ ដូច្នេះហើយទើបខ្ញុំត្រូវធ្វើការ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះខ្ញុំមិនទាន់មានអ្នកណានៅក្នុងចិត្តនៅឡើយពីព្រោះរាល់ថ្ងៃខ្ញុំត្រូវធ្វើការ បើនិយាយអំពីអារម្មណ៍វិញគឺខ្ញុំមិនឯកោនោះទេ ព្រោះខ្ញុំមិនមានពេលទំនេរនោះឡើយ" ៕




ប្រែសម្រួ​ល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Baifern Pimchanok Top Jaron