CamNews

តារា 

នាង Bae Hae Sun ៖ «ឲ្យខ្ញុំទះកំភ្លៀង Kim Tae Hee ជារឿងពិបាក បំផុតសម្រាប់ខ្ញុំ!»

កូរ៉េ៖ តារាសម្តែង ជើងចាស់ Bae Hae Sun ថ្មីៗក្នុងបទសម្ភាសន៍ បាននិយាយថា ខ្លួនពិតជាពិបាកខ្លាំងណាស់ ពេលសម្តែងដល់ឈុត ត្រូវទះកំភ្លៀងមិត្តរួម អាជីព Kim Tae Hee ។ ក្នុងពេលសម្ភាសន៍ ជាមួយទូរទស្សន៍ កាលពី ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៥ នេះតារាសម្តែង Bae Hae Sun បាននិយាយថា« ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ពេល បានដឹងថា ក្នុងរឿង ដែលពួកយើងសម្តែង មានឈុតមួយ តម្រូវឲ្យខ្ញុំទះកំភ្លៀង Kim Tae Hee ព្រោះខ្ញុំមិនដែលទះ កំភ្លៀង អ្នកណាទេ តាំពីខ្ញុំកើតមក សូម្បីតែសម្តែងរឿង ម្យ៉ាងទៀតមុខនាង ស្អាតខ្លាំងណាស់ ទម្រាំខ្ញុំដាច់ចិត្ត »។

នាង Bae Hae Su បន្តថា «ក្នុងឈុតនោះ តម្រូវឲ្យយើងទាំងពីរនាក់ ដាក់អារម្មណ៍ ដំបូងខ្ញុំមិនហ៊ានទះថ្ពាល់នាងទេ ព្រោះឈុតនេះយើង ធ្វើបានតែម្តង ហើយខ្ញុំខ្លាចមុខនាង ជាប់ស្នាមម្រាមដៃខ្ញុំ»។ ប៉ុន្តែ Kim Tae Hee និយាយថា« នាងមិនអីទេឈុតនេះ ពួកយើងត្រូវ ធ្វើឱ្យបានហើយសម្លឹងមកខ្ញុំ » ។ នាងថា បន្ទាប់ពីទះរួច Tae Hee និយាយថា «មិនឈឺខ្លាំងដូចដែលគិតទុកទេ! រីករាយដែលយើង ធ្វើបាន »។

តារាសម្តែងជើងចាស់ Bae Hae Su ដែលសម្តែងជាមួយស្រីស្អាត វ័យ៣៥ឆ្នាំ Kim Tae Hee ក្នុងភាពយន្ត«Yong Pal.» របស់ទូរទស្សន៍ SBS បាននិយាយសរសើរថា Tae Hee មិនត្រឹមតែមានមុខមាត់ស្រស់ស្អាត មួយមុខទេ នាង ថែមទាំងពូកែដាក់អារម្មណ៍ ណាស់ក្នុងពេលសម្តែង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea