CamNews

គ្រោះថ្នាក់ 

ប៉ូលីស US ប្រកាស ស្វែងរក បុរសបាត់ខ្លួន ជនជាតិខ្មែរ ពីរដ្ឋ Carlifornia

ព័ត៌មានជាតិ និងអន្តរជាតិ ៖ ប៉ូលីស ពីទីក្រុង Long Beach ភាគខាងត្បូង រដ្ឋ Carlifornia សហរដ្ឋ អាមេរិក បានប្រកាសស្វែងរកជំនួយ ពីសាធារណជន ក្នុង   បេសកម្ម​  ស្វែងរក ជនបាត់ខ្លួន ដែល ជាបុរសវ័យកណ្តាលម្នាក់ ជនជាតិកម្ពុជា បាត់ខ្លួនកាលពីពេលកន្លងទៅនោះ អំឡុងខែ សីហា ថ្ងៃ ទី ១២ ផ្ទាល់តែម្តង ។


យោងតាមសម្តីមន្រ្តី ប៉ូលីសក្នុងស្រុកអោយដឹងថា លោក គីម ឃីម(Kim Khim)វត្តមានរបស់លោក ត្រូវបានគេមើលឃើញចុងក្រោយ នៅថ្ងៃទី ១២ សីហាបន្ទាប់ពីលោកបានចាកចេញពីផ្ទះផ្ទាល់ខ្លួន នៅប្លក់ 1400 block វិថី Gundry ទីក្រុង Long Beach សហរដ្ឋអាមេរិក អម  ជាមួយ    នឹងកង់មួយ គ្រឿងពណ៌ខ្មៅ មានជាបាញ់ពណ៌បៃតង នៅនឹងខ្នងកង កាលពីមួយសប្តាហ៍កន្លងទៅនេះ ។

ភិនភាគ ជនរងគ្រោះ ត្រូវបានគេពណ៌នា អោយដឹងថា ជាបុរសវ័យកណ្តាល វ័យ ៤៧ ឆ្នាំ​ ជនជាតិ ខ្មែរ មានកំពស់ប្រមាណ ១,៦០ និងមានទម្ងន់ ៥៧ គ.ក ។ លោកចេះនិយាយភាសាអង់គ្លេសបាន តិចតួចបំផុត ។ ប្រសិនករណីរកឃើញ ជនបាត់ខ្លួនណាមួយ មានភិនភាគស្រដៀងខ្លាំងឬដូចទៅ នឹងការពណ៌នាខាងដើម អាធ្យាស្រ័យ ទាក់ទងទៅកាន់ នាយក  ដ្ឋាន ប៉ូលីស   ក្រុង Long Beach តាមរយៈលេខទូរស័ព្ទ 562.570.5720 ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ បរទេស


Tags: Int news Breaking news World news Unt news Hot news USA United States UN Titanic