CamNews

តារា 

ដៃគូ សុគន្ធ នីសា លោក ពិសិដ្ឋ បាត់​ខ្លួន​ពី​ផលិតកម្ម ថោន ទាំង​អាថ៌កំបាំង

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រស់សង្ហា លោក ពិសិដ្ឋ ត្រូវបានគេដឹងថា ការចូលច្រៀងក្នុងផលិតកម្ម ថោន គឺតាមរយៈលោកច្រៀងនៅក្លឹប ថោន ជាច្រើនឆ្នាំមកហើយ និងមានទឹកដមសំលេងល្អ  គួបផ្សំនឹងរូបសម្បត្តិស្រស់សង្ហា លោកក៏ឈានជើងចូលផលិតកម្ម ថោន ដោយមិនលំបាក ព្រោះធ្វើការក្នុងក្រុមហ៊ុននេះយូរហើយ ។
 
បទចម្រៀង ពិសិដ្ឋ ទទួលការគាំទ្រច្រើន ពីសំណាក់មិត្តយុវវ័យ ពិសេសលោកបានចាប់ដៃគូជាមួយ កញ្ញា សុគន្ធ និសា ធ្វើឲ្យលោកឡើងកូដបានមួយកម្រិតទៀត តាមរយៈបទ«យើងទាំងពីរស្រលាញ់គ្នា គ្មានថ្ងៃបែកឡើយ» ល្បីល្បាញខ្លាំង រហូតមានការសំណូមពរ តាមវិទ្យុជាហូរហែរ ។ សម្រាប់ការចាប់ដៃគូជាមួយ សុគន្ធ និសា លើកនេះ ធ្វើឲ្យនិសា ទទួលបានភាពល្បីល្បាញបន្ថែមទៀត។ តែគួរឲ្យស្ដាយដោយសារបទនេះ ចេញរាប់ឆ្នាំទៅហើយ ទើបចេញជាកាយវិកា ធ្វើឲ្យបទនេះហាក់សាបទៅវិញ ។
 
ប្រភពជិតដិតនឹងតារាចម្រៀងប្រុសរូបនេះ បាននិយាយថា មួយរយៈនេះគេមិនបានទទួលដំណឹងអ្វីសោះថា លោក ពិសិទ្ឋ បានបាត់ខ្លួនទៅទីណា ព្រោះលោកមិនបានមកច្រៀង នៅក្លឹបថោនទៀតទេ ។ សូម្បីតែអ្នកគាំទ្រ លោក ពិសិដ្ឋ ដែលជាមេក្រុមហ្វេន ក៏មិនអាចទាក់ទងលោកបានដែរ ធ្វើឲ្យពួកគេជ្រួលច្របល់ថា បាត់តារាចម្រៀងក្នុងដួងចិត្តពួកគេទៅណា ហេតុអ្វីបាត់ដំណឹងសូន្យ ឬមានរឿងអ្វីកើតឡើង ចំពោះ ពិសិដ្ឋ ។
 
ចំណែកអ្នកហៅតារាឡើងប៉ុស្តិ៍ ទូរទស្សន៍ម្នាក់បាននិយាយថា លោកមិនអាចទាក់ទង ពិសិដ្ឋ បានដូចគ្នា និងមិនដឹងថា តារាចម្រៀងប្រុសរូបនេះ ទៅធ្វើអ្វីនៅឯណាដែរ ? សម្រាប់តារាចម្រៀងប្រុសរូបនេះ មានសេចក្ដីព្យាយាមណាស់ ទំរាំបានក្លាយជា តារាចម្រៀងរបស់ផលិតកម្ម ថោន ព្រោះត្រូវច្រៀងស្ទើររាល់យប់នៅក្លឹបថោន ហើយត្រូវហាត់ពត់លុតដំខ្លួនជាច្រើនឆ្នាំ ទំរាំចេញបានបទចម្រៀងប៉ុន្មានបទ ។ តែទីបំផុតលោកបែរជាបាត់ខ្លួន យ៉ាងអាថ៌កំបាំង សូម្បីតែលេខក៏ខលមិនចូលដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Long Chan borey Star news local news