CamNews

ភាពយន្ត 

ខ្សែភាពយន្តដ៏កំប្លែងសម្រាប់ចុងឆ្នាំ ២០១៧ រឿង “Jumanji: ព្រៃវេទមន្ត“ ​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត

កំសាន្ត ៖ "Jumanji: Welcome to the Jungle" គីជាភាគបន្តនៃភាពយន្តដែលត្រូវបានគេផលិតនៅក្នុងឆ្នាំ ១៩៩៥ ដែលសម្តែងដោយ Robin Williams ឥឡួវនេះកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

សើចសប្បាយរំសាយទុក្ខទាំងអស់គ្នាជាមួយខ្សែភាពយន្តដ៏ល្បីសម្រាប់ចុចឆ្នាំ ២០១៧ នេះជាមួយរឿង "Jumanji: Welcome to the Jungle"។ រឿងនេះនិយាយពីក្មេងជំទង់ចំនួន 4 នាក់ត្រូវបានស្រូបចូលទៅក្នុងហ្គេម ហើយពួកគេប្រែក្លាយជាតួរអង្គដែលពួកគេជ្រើសរើសនឹងតម្រូវឲ្យពួកគេបំបែកបេសកកម្មមួយដើម្បីចេញពីហ្គេមនេះបាន។ ដំនើរឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយគឺកាន់តែពិបាក ហើយកាន់តែកំប្លែងជាមួយកាយវិការនឹងការសម្តែងឡើងក្រមិចក្រមើមរបស់តួរអង្គទាំង៤។ រឿងនេះដែលបានចូលរួមសម្តែងដោយកីឡាករ WWE ជើងចាស់លោក Dwayne "The Rock" Johnson, តារាកំប្លែងដែលលោកអ្នកធ្លាប់ទស្សនានៅក្នុងរឿង “Goosebumps” គឺលោក Jake Black, លោក​ Kevin Hart ដែលនៅក្នុងបញ្ចូលសម្លេងនៅក្នុងរឿង “The Secret Life of Pets” និង Karen Gillan ដែលស្គាល់គាត់ជា Nebula នៅក្នុងរឿង “Guardians of the Galaxy”។ បន្ថែមពីនេះដែល "Jumanji: Welcome to the Jungle" ក៏បានចូលរួមសម្តែងដោយតារាល្បីៗជាច្រើនទៀតដែលដូចជាតារាចម្រៀងលោក Nick Jonas, តារាសម្តែង Rhys Darby, Alex Wolff, Bobby Cannavale, Madison Iseman និងតារាជច្រើនទៀត។

រឿង "Jumanji: Welcome to the Jungle" កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D/3D/4DX។
ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: Movie Article Jumanji