CamNews

តារា 

មិនគួរឲ្យជឿ!! ថាតារាស្រីកំពូលសម្រស់នាង ម៉ារីម៉ា ហ៊ានធ្វើរឿងចឹងដាក់កូន នៅចំពោះមុខមនុស្សជាច្រើនសោះ

តារាហ្វីលីពីន ៖ តារាសម្តែងកំពូលសម្រស់ប្រចាំប្រទេស ហ្វីលីពីន គឺនាង Marian Rivera ហៅ ម៉ារីម៉ា បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញរូបនាង ហ៊ានបំបៅដោះកូននៅចំពោះមុខហ្វូងមនុស្សយ៉ាងច្រើនកុះករតែម្តង ។ 

ក្រោយពីបានឃើញទង្វើដ៏មហិមារបស់ម្តាយចំពោះកូនហើយ មានមនុស្សមួយចំនួនបានលួចថតរូបរបស់ម្តាយកូនរូបនេះ ហើយបង្ហោះទៅលើបណ្តាញសង្គម ហើយរាល់មតិយោបល់ភាគច្រើនសុទ្ធតែ កោតសរសើរមិនដាច់ពីមាត់ថា​ អ្នកម្តាយដ៏ប្រពៃ ដែលមិនខ្លាចខ្មាស់គេ ដោយសុខចិត្តបំបៅកូននៅចំពោះមុខមនុស្សជាច្រើន ព្រោះខ្លាចកូនឃ្លាន ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង ម៉ារីម៉ា និងស្វាមី ព្រមទាំងកូនស្រីនាង Zia ដែលមានអាយុ ១០ ខែ បានធ្វើដំណើរព្រមគ្នាទៅដើរកំសាន្តនៅឯសហរដ្ឋអាមេរិច ដើម្បីឲ្យបង្អូតកូនស្រីថា នេះគឺជាលើកដំបូងដែលពួកគេទាំង ៣ បានដើរលេងនៅឯក្រៅប្រទេសជុំគ្នា​និង ឆ្លៀតពេលជួបមិត្តចាស់ផងដែរ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ngoisao


Tags: Marian Rivera