CamNews

តារា 

ទីបំផុតស្វាមីនាង ម៉ារីម៉ា​ បានសម្រេចបំណងប្រាថ្នានាងបានហើយ

ហ្វីលីពីន ៖ កាលពីថ្ងៃទី ១២ ខែសីហា កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់នាង Marian Rivera ដែលគេស្គាល់ឈ្មោះហៅក្រៅថា ម៉ារីម៉ា បានសុំក្តីប្រាថ្នាមួយពីស្វាមីគឺ ចង់បានកូនម្នាក់ទៀត ។ 

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់តារាសម្តែងស្រីវ័យ ៣៤ ឆ្នាំមុននេះបន្តិចបានឲ្យដឹងថា ពេលនេះនាងកំពុងតែពពោះកូនទីពីរហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា ភរិយារបស់លោក Dingdong Dantes គឺជាកូនទោល ដូច្នេះហើយពេលដែលនៅក្មេងនាងមានអារម្មណ៍ឯកោរ ដោយសារតែគ្មានបងប្អូននិយាយលេងនឹងគេ ។ នេះជាហេតុផលដែលនាង Marian Rivera សម្រេចចិត្តចង់បង្កើតក្រុមគ្រួសារតូចមួយដោយមានកូនមានប្រហែលជា ២ទៅ ៣នាក់ ។ នេះហើយកុំឲ្យកូនរបស់នាងមានអារម្មណ៍ឯកោ ប្រសិនបើនាងមានកូនតែម្នាក់ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Marianrivera


Tags: Marian Rivera Dingdong Dantes