CamNews

តារា 

ទីបំផុត! តារាថៃមុខស្លូតនាង kanomsompond សម្រេចចិត្តបញ្ចេញមុខ គូដណ្តឹងហើយ ពិតជាសង្ហាដូចគេថាមែន!

ព័ត៌មានកំសាន្ត ៖ ក្រោយមើលចិត្តគ្នាទៅវិញទៅមកអស់រយៈពេលយ៉ាងយូរ តារាសម្តែងស្រីនាង kanomsompond និងគូដណ្តឹងរូបសង្ហា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយដោយក្តីស្រលាញ់ជំរុញឲ្យអ្នកទាំងពីរ កាន់តែស្និទ្ធិស្នាលជាមួយគ្នាកាន់តែខ្លាំង ។  

គួរបញ្ជាក់ឲ្យដឹងថា គ្រប់ភ្ញៀវដែលបានចូលរួមភាគច្រើនសុទ្ធតែសរសើរមិនដាច់ពីមាត់ទេថា គូដណ្តឹងរបស់នាង kanomsompond គឺជាបុរសម្នាក់ដែលមានរូបរាងសង្ហា ប៉ះជាមួយនិងស្រីស្អាត ដែលជាគូស្នេហ៏ដ៏គួរឲ្យស្រលាញ់ខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងមុខស្លូតក្នុងរឿង "ផ្កាកំភ្លើងសុីជម្ពូ" នាង kanomsompond បានភ្ជាប់ពាក្យកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នាង kanomsompond មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេ នាងថែមទាំងមានមាយាទជាកលស្រ្តីទៀតផង ។ ក្រៅពីការងារសិល្បៈនាងថែមទាំងឆ្លៀតពេលទៅជួយលោកយាយ ធ្វើបង្អែមឆ្ងាញ់ៗជាច្រើនមុខ ដើម្បីទៅលក់នៅលើទីផ្សារថែមទៀតផង ៕

-ចុចអាន ៖ ស្ងាប់ៗតារាថៃមួយដួង ភ្ជាប់ពាក្យបាត់! គូដណ្តឹងវិញ សង្ហាកប់!













ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ sanook