CamNews

តារា 

ស្ងាប់ៗតារាថៃមួយដួង ភ្ជាប់ពាក្យបាត់! គូដណ្តឹងវិញ សង្ហាកប់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃរាងខ្ពស់ស្រលះនាង kanomsompond ត្រូវបានគេហទំព័រនៅឯប្រទេសថៃបានចុះផ្សាយថា នឹងភ្ជាប់ពាក្យជាមួយនិងមិត្តប្រុសរបស់នាងដែលមានទាំងទ្រព្យសម្បត្តិ ព្រមទាំងរូបរាងសង្ហាថែមទៀតផង​ ។ 

នាង kanomsompond ដែលជាតារាសម្តែងរូបនេះកម្រនឹងលេចលឺរឿងអាស្រូវអ្វីណាស់ ផ្ទុយទៅវិញមានតែរឿងល្អមកជំនួសរហូត ។ តារាថៃរាងខ្ពស់ សាច់សខ្ចីរូបនេះ មិនត្រឹមតែមានរូបរាង មុខមាត់ស្រស់ស្អាតទេ នាងថែមទៀតមិនប្រកាន់ខ្លួនថា ជាតារាល្បីអ្វីនោះទេ​ បែរជាឆ្លៀតពេលទំនេរទៅជួយលោកយាយធ្វើបង្អែមឆ្ងាញ់ៗជាច្រើនមុខដើម្បីលក់នៅលើទីផ្សារថែមទៀតផង ។ 

ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែថ្ងៃនេះគឺជាថ្ងៃភ្ជាប់ពាក្យរបស់នាងពិតមែន ប៉ុន្តែរូបនាងហាក់មិនចង់បញ្ចេញមុខកូនកំលោះរូបសង្ហាឲ្យមហាជនបានឃើញទាល់តែសោះ ប៉ុន្តែតារាល្បីភាគច្រើនបានសរសើរថា អនាគតស្វាមីរបស់នាងគឺសង្ហាខ្លាំងណាស់ ។ គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះត្រូវបានមិត្តជិតដិតរបស់នាងជាច្រើនបង្ហោះរូបថតជាមួយនិងសារជូនពរក្នុងថ្ងៃពិសេសរបស់នាង ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook