CamNews

តារា 

ឈិត សុជាតា ប្រតិកម្ម ជាមួយអ្នកលេង Facebook ប្រើពាក្យសំដីគ្នានសីលធម៌

កន្លងមកទស្សនិកជន ធ្លាប់តែឃើញពិធីការិនី រូបស្រស់សោភាច្រមុះស្រួច កញ្ញា ឈិត សុជាតា
បញ្ចេញស្នាមញញឹម ចរិតរួសរាយរាក់ទាក់ ជាមួយមហាជន គ្រប់ស្រទាប់ជាពិសេស នៅក្នុង
បណ្តាញទំនាក់ទំនង សង្គមដោយនាង តែងតែប្រើពាក្យ សំដីបង្ហោះ នៅលើ Facebook ផ្អែម
ស្រទន់និង រាប់អានមិត្ត នៅក្នុងបណ្តាញ មួយនេះយ៉ាងខ្លាំង។ តែអ្វីដែលធ្វើឲ្យទស្សនិកជន
ប្លែកចិត្តនោះ បន្ទាប់ពីតារាស្រីរូបនេះបង្ហោះ ពាក្យសំដីបញ្ចេញ ប្រតិកម្មមិនពេញចិត្ត ចំពោះ
អ្នកលេងជាមួយ នាងនិយាយគ្មានសីលធម៌ នាងនឹង Un- Friend ចោល ។

ពិធីការិនី និងជាតារាសម្តែង រូបស្រស់សោភា កញ្ញា ឈិត សុជាតា បានបង្ហោះពាក្យសំដី មិន
ពេញចិត្តមួយចំនួន នៅលើAccount Facebook របស់នាងថា “ នាងខ្ញុំនិង un - friends ចំពោះ
អ្នកដែល និយាយមិនសមរម្យ។សូមទោសផងណា....!” ។ តាមរយៈពាក្យសំដី ទាំងអស់នេះ
បានធ្វើឲ្យមហាជន ជាច្រើនមានចម្ងល់ថា ហេតុអីបានជាសុខៗ តារាស្រីរូបនេះ បង្ហោះពាក្យ
សំដី បែបនេះ នៅលើ Facebook  របស់នាងឫមួយ ក៏មាន Friend របស់នាងណាម្នាក់ និយាយ
ពាក្យសំដី មិនសមរម្យមាក់ងាយ កិត្តិយសនាង បានជានាងនិយាយ ដោយមិនពេញចិត្ត ថា
នាងនិងលុប Friend ចោលចំពោះមិត្តភក្តិ ណាដែល និយាយពាក្យសំដី គ្មានសីលធម៌លើនាង។

នេះមិនមែនជាលើកទី១ទេ ដែលសិល្បករ-សិល្បការិនីខ្មែរ បញ្ចេញប្រតិកម្ម មិនពេញចិត្តក្នុង
ឆ្លើយឆ្លង ជាមួយ Friend មួយចំនួនរបស់ពួកគេ នៅលើ Facebook ដោយពួកគេបាន លើក
ឡើងស្រដៀងគ្នាថា ដោយសារតែពួកគេ ប្រើពាក្យសំដី មិនផ្តល់កិត្តិយសលើកស្ទួយ តារាខ្មែរ
និយាយមាក់ងាយ បន្ទោសបង្អាប់ថា ពួកគេមិនល្អ ហើយមានអ្នកខ្លះទៀត ប្រើពាក្យដោយគ្មាន
ក្រមសីលធម៌វាយប្រហារតារាៗ ទៀតផងទើបធ្វើឲ្យ ក្រុមតារាសម្រេចចិត្តបិទ លែងធ្វើមិត្តជា
មួយ តែម្តងទៅ។

Looking TODAYបានទូរស័ព្ទទៅ កញ្ញា ឈិត សុជាតា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៣
នេះដើម្បីចង់ដឹងពី រឿងទាំងអស់នោះ នាងមិនបានបរិយាយ អ្វីច្រើននោះទេ ដោយនាងគ្រាន់
តែ លើកទូរស័ព្ទ ហើយនិយាយយ៉ាងខ្លីថា“ពេលនេះខ្ញុំមានការរវល់តិច ចាំទូរស័ព្ទមកពេល
ក្រោយទៀតចុះ រួចក៏ផ្តាច់ទូរស័ព្ទ ចោលតែម្តងទៅ”៕

ព័ត៌មានកំសាន្តដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Photo by LookingTODAY

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhet socheata actress entertainment khmer star facebook