CamNews

តារា 

Floyd បញ្ចេញកំហឹង ទះកំផ្លៀង ស្ដីបណ្ដោសជាខ្លាំងចំពោះប៉ាក់គីអៅ តាមរយៈរូបសំណាក់

ព័ត៌មានកីឡា៖ បើគិតពីរយៈពេល ដែល Floyd បានប្រកួតឈ្នះប៉ាក់គីអៅ ដោយពិន្ទុក្នុង MGM Grand Hotel រហូតមកទល់នឹងពេលនេះ គឺ មានចំនួន ២ ខែទៅហើយ ។ ហើយក្នុងរយៈមួយខែចុងក្រោយ Floyd​ មិនបានរំលឹករឿងអ្វីទាក់ទងនឹង ប៉ាក់គីអៅ នោះទេ ប៉ុន្ដកាលពីថ្ងៃពុធម្សិលមិញនេះ Floyd ស្រាប់​តែ​​ចម្លែក ដោយបង្ហោះវីដេអូខ្លីមួយ លើបណ្ដាញសង្គមទំនាក់ទំនង Instagram របស់គាត់ ដោយរំលឹករឿង​អតីកាលកន្លងទៅ នឹងការស្ដីបណ្ដោសប៉ាក់គីអៅ បន្ទាប់ពីប្រកួតចប់។​

វីដេអូខ្លីមួយ ដែល Floyd បាន​បង្ហោះកាលពីថ្ងៃម្សិលមិញ​ ដោយសម្ដែងឡើងក្រោមរូបភាពស្ដីបណ្ដោស​ មិនសុខចិត្ដ នឹងទង្វើរបស់ប៉ាក់គីអៅ ថាកីឡាករ ឈ្នះកាលពីព្រឹត្ដិការណ៍ប្រកួតចុងក្រោយ គឺមិនយុតិធ៌មនោះទេ ព្រោះដោយ​សារ របួសស្មាទើប កីឡាករអាចយកឈ្នះបាន។ 

ក្នុងទិដ្ឋភាព​វីដេអូនោះ Floyd បានឈរពីមុខរូបសំណាក់មួយ ដោយតាំងជា ប៉ាក់គីអៅ​ ហើយបញ្ចេញកំហឹង ជាមួយនឹងពាក្យសម្ដីស្ដីបណ្ដោសខ្លាំង និងប្រើអំពើហិង្សា ទះកំផ្លៀង លើរូបសំណាក់ដោយ​អះ​អាងពីភាពមិនអស់ចិត្ដនឹងការយកលេសរបស់កីឡាករ ក្រោយពីប្រកួត ថាមកពីរបួសស្មា។ Floyd បាននិយាយថា " Manny អ្នកបាននិយាយប្រាប់ទៅមនុស្សគ្រប់គ្នា ខ្ញុំឈ្នះដោយមិនត្រឹមត្រូវ ដែលបណ្ដាល​មកពីបញ្ហារបួសដៃ...តើពិតជាត្រឹមត្រូវទេ?...និយាយមកកាន់ខ្ញុំមក ....ឈបកុហក់គេទៀតទៅ.."។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnews24.


Tags: boxing news Manny Pacquiao Mayweather slaps around Pacquiao dummy