CamNews

តារា 

សោភ័ណ្ឌ លីនដា ផ្ទុះ​កំហឹង​នឹង​អ្នក​សិល្បៈម្នាក់ ដែល​ដើរ​ហែក​ហួរ​រឿង​អាស្រូវ​របស់​ខ្លួន

ភ្នំពេញ៖ ជាលើកទី១ហើយ ដែលតារាសម្តែង និងអតីតសង្សាចាស់ របស់អ្នកដឹកនាំតួសម្តែង ផលិតកម្ម សាន់ដេ កញ្ញា សោភ័ណ្ឌ លីនដា បានផ្ទុះកំហឹងបញ្ចេញ អារម្មណ៍ខឹងខ្លាំងៗ ទៅលើមនុស្សម្នាក់ដែលគេដឹងថា ជាអ្នកសិល្បៈរួមអាជីពដូចគ្នា ព្រោះតែគេបានយករឿងរ៉ាវ ឯកជនផ្ទាល់ខ្លួន ដើរនិយាយហែកហួរ ប្រាប់ដល់អ្នកផ្សេង ក្នុងបំណងបង្ខួចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាង។

តារាសម្តែង សោភ័ណ្ឌ លីនដា បើតាមការកត់សម្គាល់ កន្លងមក នាងពុំធ្លាប់មានកើតជម្លោះជាមួយនឹងអ្នកផ្សេងៗ ឬអ្នកសិល្បៈដូចគ្នាទេ ក្រៅតែពីរឿងអាស្រូវ ទាក់ទងជីវិតស្នេហាឯកជននោះ។ ប៉ុន្តែថ្មីៗស្រាប់តែ តារាស្រីរូបនេះ បានបញ្ចេញប្រតិកម្ម បង្ហាញពីអារម្មណ៍ ជាសារធាណៈនៅលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រាប់និងផ្តាំផ្ញើទៅភាគីនោះវិញថា កុំធ្វើឲ្យនាងអស់ភាពអត់ធ្មត់តទៅទៀត បើមិនដូច្នេះទេ ប្រយ័ត្នមានរឿងកើតឡើង កាន់តែធំជាងនេះ ធ្វើឲ្យផ្អើលខ្មាសគេទៅ។

តាមរយៈអត្ថន័យខ្លឹមសា ដែលត្រូវបាន សោភ័ណ្ឌ លីនដា សរសេរបង្ហោះ នៅលើហ្វេសប៊ុកនោះបាននិយាយថា «និយាយពីរាល់ថ្ងែនេះ សំបូរម៉េស ពួកអាមនុស្ស ដែលចូលចិត្តនិយាយដើមគេក្រោយខ្នង តែដល់នៅមុខនិយាយល្អនោះល្អ ហើយពេលនេះខ្ញុំទើបតែដឹង តែពីសន្ដានមនុស្សរបស់អ្នកឯងនេះ ដើរនិយាយដើមខ្ញុំ និយាយច្រើនណាស់ នេះបើរឿងនោះ ជារឿងពិតខ្ញុំមិនថា ទេតែជារឿងមិនពិត ទាំងអស់ទៀត ..»។

កញ្ញា សោភ័ណ្ឌ លីនដា បានបញ្ជាក់ថា «កុំតែបានមិត្តខ្ញុំប្រាប់ទេ ហើយនោះជារឿង ដែលអ្នកឯងនិយាយយូរដែលហើយ ខ្ញុំមិនរករឿងទេ ទុកថា មនុស្សអ្នកឯងមាត់ឆ្កែចុះ តែបើថ្ងៃក្រោយខ្ញុំឮអ្នកណា ប្រាប់ខ្ញុំទៀត កុំថាខ្ញុំមិនបានប្រាប់ណា ហើយខ្ញុំសុំប្រាប់ចុះថា ខ្ញុំមិនបានធ្វើអី ខ្ញុំមិនខ្លាចទេ តែរឿងអាក្រក់របស់អ្នកឯងទេ ដែលច្រើននោះ ហើយពេលនេះ ឈ្មោះអ្នកឯង កំពុងល្បីក្នុងសិល្បៈផង ប្រយ័ត្នតិចបានខ្មាសគេទៅ ចាំទុកក្នុងខួរផងទៅ មាសសុទ្ធមិនខ្លាចភ្លើងទេ..ជាអ្នកសិល្បៈម្នាក់ ដែលអីក៏ អន់ចរឹតម៉េស..»។

ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានស្គាល់អត្តសញ្ញាណ និង ដឹងច្បាស់ពីគោលបំណង របស់ភាគីជម្លោះតែងនិយាយដើមហែកហួរ តារាសម្តែង សោភ័ណ្ឌ លីនដា នៅឡើយទេថា តើជានណាឈ្មោះអ្វីនោះ គ្រាន់តែដឹងត្រឹមថាជាអ្នកក្នុងរង្វង់ សិល្បៈជាមួយគ្នាប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងក៏មិនទាន់ដឹងដែរថា រវាង សោភ័ណ្ឌ លីនដា ជាមួយនឹងមនុស្សម្នាក់នេះ ធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នា កាលពីមុននោះឡើយ ទើបរហូតឈានដល់ មានការផ្ទុះជម្លោះ និយាយដើមគ្នា ទៅវិញទៅមក បែបនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sophon Linda Star news local news