CamNews

តារា 

កូនស្រីនាង ម៉ារីម៉ា កាន់តែធំ កាន់តែស្អាតមិនចាញ់ប៉ានិងម៉ាក់

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីកូនកាត់អាល្លឺមង់ នាង Marian Rivera ដែលត្រូវបានមហាជនស្គាល់ឈ្មោះក្រៅរបស់នាងថា "ម៉ារីម៉ា" ហើយបានសម្រាលកូនស្រីម្នាក់ ដែលជាកូនជាមួយនិងលោក Dingdong Dantes កាលពីថ្ងៃទី ២៣ ខែវិឆ្ឆិកា​ កាលពីឆ្នាំ ២០១៥ នឹងដាក់ឈ្មោះថា Zia គិតត្រឹមថ្ងៃគឺ Zia មានអាយុក្បែរមួយឆ្នាំហើយ ។ 

ដោយសារតែប៉ានិងម៉ាក់ ស្រស់សង្ហាដូច្នេះទើបកូនស្រីរបស់អ្នកទាំងឈ្មោះថា Zia កាន់តែមានមុខមាត់ស្រស់ស្អាតយ៉ាងនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត Zia ត្រូវបានក្រុមហ៊ុនល្បីឈ្មោះមួយជួលថតស្ប៉តពាណិជ្ជកម្មជាមួយនិងនាង Marian Rivera ដែលជាម្តាយ កាលពីពេលនាងនៅអាយុទើបតែ ៤ ខែ ។​

ដោយយោងតាមរូបថតដែលនាង Marian Rivera បានបង្ហោះនៅលើគណនី Facebook ផ្ទាល់របស់នាងបានឲ្យដឹងថា កូនស្រីរបស់តារាសម្តែងល្បីឈ្មោះមួយគូ ហាក់មានរូបរាងកាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាន់តែគួរឲ្យក្នាញ់ថែមទៀតផង ។​

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់គ្រួសារតែពោរពេញទៅដោយសុភមង្គលនេះជាមួយ Camnews ទាំងអស់គ្នា ៕









ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Marian Rivera Dingdong Dantes Zia