ព័ត៌មានកីឡា៖ Floyd Mayweather ត្រូវបានគេដកហូតយកខ្សែក្រវ៉ាត់ គីឡូធ្ងន់ World Welterweight ដែលកីឡាករបានប្រកួតឈ្នះប៉ាក់គីអៅ កាលពីដើមខែឧសភា បន្ទាប់ពីកីឡាករ បានខកខានមិនបាន បំពេញសំណុំបែបបទ បង់ថ្លៃសិទ្ធចូលរួមប្រកួត ដែលមានចំនួន ២០០០០០ ដុល្លារ។
យោងតាមការអះអាងរបស់មន្ដ្រីអង្គការ WBO បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា Floyd ខកខាន នឹងការ បង់ប្រាក់ទទួលសិទ្ធចូលរួមប្រកួតជាមួយ ប៉ាក់គីអៅ ដែលមានចំនួន ២០០០០០ ដុល្លារ ខណៈដែលរយៈពេលនៃការអនុញ្ញាត គឺត្រឹមតែថ្ងៃសុក្រសប្ដាហ៍មុនតែប៉ុណ្ណោះ។ Floyd រកចំណូលបាន រហូតដល់ទៅ ២០០ លានដុល្លារពីការប្រកួតចុងក្រោយ របស់គេ ដែលចំណូលនេះមិនរាប់បញ្ចូលទាំងការរកបានពីខាងក្រៅ។
Floyd បានទទួលការដាស់តឿនក្រើនរំលឹកជាច្រើនដង ច្រើនសារមកហើយ លើការបំពេញលក្ខខ័ណ្ឌបង់សិទ្ធប្រកួតនេះ ប៉ុន្ដែកីឡាករ មិនព្រមអើពើនឹងសំណើទាំងនោះ រហូតសេចក្ដីសម្រេចចុងក្រោយ ក៏ដកហូតយកខ្សែក្រវ៉ាត់ ។
ទន្ទឹមគ្នានោះផងដែរ នឹកឃើញកាលពី Floyd បានយកឈ្នះប៉ាក់គីអៅ ភ្លាមៗ កីឡាករធ្លាប់បាននិយាយថា កីឡាករនឹងចែករំលែក ឱកាសនៃការគ្រប់គ្រង ខ្សែក្រវ៉ាត់មួយនេះដល់កីឡាករជំនាន់ក្រោយទៀត ដើម្បីគ្រប់គ្រងវិញម្ដង ពីព្រោះកីឡាករ មានខ្សែក្រវ៉ាត់ ពីរធំៗផ្សេងគ្នាហើយ WBC និង WBA ដូច្នេះ កីឡាករ មិនសប្បាយចិត្ដ ទទួលបន្ដទៀតនោះទេ ។ ហេតុនេះហើយ ឱកាសគឺមានជានិច្ចសម្រាប់សម្រាប់កីឡាក ជំនាន់ក្រោយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ theguardian