CamNews

គ្រោះថ្នាក់ 

ហួសហេតុ !!! បុរសចិន២រូប ប្រកាសលក់ក្រលៀន ដើម្បីយកលុយទិញ iPhone 6S

ចិន៖ យោងតាមការ ចុះផ្សាយ របស់គេហទំព័រ China Daily បានឲ្យដឹងថា មានបុរស ជនជាតិចិន ចំនួន ២នាក់ ដែលត្រូវបានគេស្គាល់ អត្តសញ្ញាណ ឈ្មោះ Wu និង Huang គ្រោងប្រកាសលក់ ក្រលៀនខ្លួនឯង ដើម្បីយក លុយទិញ iPhone 6S។

បើតាមការបញ្ជាក់ ពីប្រភពជិតស្និទ្ធ បានឲ្យដឹងថា បុរសទាំងពីរនេះ បានសម្រេចចិត្តលក់ ក្រលៀនរបស់ខ្លួន ដើម្បី ទិញ iPhone 6S ដោយក្រលៀននោះ នឹងលក់ទៅឲ្យពលរដ្ឋចិន ដែលរស់នៅក្នុងទីក្រុង ហើយការលក់នេះទៀត សោត គឺត្រូវធ្វើឡើងតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន iPhone 6 លក់បាន ៤លានគ្រឿង ត្រឹមរយៈពេល ២៤ម៉ោង និងលក់បានជាង ១០លាន គ្រឿងនៅសប្ដាហ៍ដំបូង ប៉ុន្តែនៅឆ្នាំនេះ Apple អះអាងថា តម្រូវការ iPhone 6S មានចំនួនច្រើនជាង ឆ្នាំមុន៕

- អាន ៖ "ផ្លូវការហើយ" តោះ ទស្សនា iPhone 6s/6s Plus ចេញហើយ កាលពីយប់មិញ ពី Apple (មានវីដេអូ)



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Kidney