CamNews

តារា 

ទេព បូព្រឹក្ស បដិសេធ អ្នកធានាទៅអាមេរិក

ភ្នំពេញ៖  តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស ហាក់កំពុងតែមមា
ញឹក និងការងារសិល្បៈរបស់នាង យ៉ាងខ្លាំង ចាប់តាំងពីនាងចូល មកដល់ទ្រនំផលិតកម្ម ហង្សមាស
រួចមក ។ មិនតែប៉ុណ្ណោះបទ ចម្រៀងរបស់នាង ក៏ត្រូវបានមហាជន និងស្រទាប់យុវវ័យគាំទ្រ យ៉ាង
ខ្លាំងផងដែរ ។ គ្រាន់តែមកដល់ទ្រនំ ធំផលិតកម្ម ហង្សមាស រួចមក បូព្រឹក្ស ហាក់ទទួលបានកេរ្តិ៍ និង
ប្រជាប្រិយភាពពី សំណាក់ស្រទាប់យុវវ័យក្រឺតៗ តែម្តង បើទោះបីជានាងចូលក្នុង ទ្រនំមួយនេះមា
នរយៈពេលខ្លី ជាងតារាចម្រៀង មួយចំនួនក៏ពិតមែន ។

ស្រីស្រស់ធ្មេញជំពើស ទេព បូព្រឹក្ស បានបង្ហើបប្រាប់ គេហទំព័រ Looking TODAY ឲ្យដឹងថា ការងារ
សិល្បៈ របស់នាងសព្វថ្ងៃ កំពុងតែមមាញឹក យ៉ាងខ្លាំង ទាំងការច្រៀងនៅតាមស្ថានីយ ទូរទស្សន៍ និង
នៅតាមការប្រគំតន្ត្រី នានារបស់បណ្តាល ក្រុមហ៊ុនផ្សេងៗ ផងដែរ។ ទេព បូព្រឹក្ស ប្រាប់ទៀតថា នាង
ក៏កំពុងតែ ជាប់រវល់ខ្លាំងក្នុងការថត បទចម្រៀងថ្មី និងថតខារ៉ាអូខេបទ ដើម្បីត្រៀមចេញលក់នៅពេល
ខាងមុខនេះ ។ មិនត្រឹមតែត្រូវប៉ាន់ នៅក្នុងស្រុកប៉ុណ្ណោះទេ ទេព បូព្រឹក្ស ក៏ត្រូវបានអ្នកនៅខាងក្រៅ
ប្រទេសគាំទ្រ និង ចង់ឃើញភក្រ្តា របស់នាងផងដែរ ។

ពាក់ព័ន្ធនឹងការចេញ ទៅច្រៀងនៅក្រៅប្រទេស ទេព បូព្រឹក្ស បានប្រាប់ឲ្យដឹងថា «កន្លងមកមាន
Sponsor (អ្នកធានា) គេមកទាក់ទងខ្ញុំឲ្យ ទៅច្រៀងនៅសហរដ្ឋ អាមេរិកដែរ តែខ្ញុំបដិសេធថាមិនទាន់
ចង់ទៅ ។ ខ្ញុំជាតារាថ្មី នៅក្នុងផលិតកម្ម ហង្សមាស ហើយមិនសូវ មានមហាជន ស្គាល់ច្រើននោះទេ
ដូច្នេះខ្ញុំចង់ឲ្យមហាជន និងស្រទាប់យុវវ័យ នៅក្នុងស្រុកស្គាល់ខ្ញុំ ឲ្យបានច្រើនសិន ទើបខ្ញុំសម្រេច
ចិត្តថា ចេញទៅឬក៏យ៉ាងណា »។

ទេព បូព្រឹក្ស បន្ថែមទៀតថា « បើពេលនេះខ្ញុំទៅក៏យ៉ាប់ដែរ ដោយសារតែអ្នក នៅខាងក្រៅស្រុក ក៏
មិនដឹងថាគេស្គាល់ខ្ញុំ ច្រើនប៉ុណ្ណានោះទេ ។ ដូច្នេះខ្ញុំគិតថាឥឡូវនេះ ខ្ញុំត្រូវធ្វើយ៉ាងម៉េច ឲ្យមហាជន
ស្គាល់ខ្ញុំ បានច្រើនសិន ព្រោះថាការចេញ ទៅច្រៀងនៅខាងក្រៅ ប្រទេសគឺមានរយៈពេលយូរ យ៉ាង
ហោចណាក៏ មានរយៈពេលបីខែដែរ »។

កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងទៀតថា Sponsor ដែលទាក់ទងឲ្យនាង ចេញទៅសម្តែង នៅសហរដ្ឋ
អាមេរិកនោះ គឺបានទាក់ទងតារាចម្រៀង នៅក្នុងផលិតកម្មហង្សមាស ពីរនាក់គឺលោក នៅ ស៊ីនឿន
និងរូបនាង ។ តែទោះជាយ៉ាងណា បូព្រឹក្ស នៅមិនទាន់មានចិត្ត ចង់ចេញទៅច្រៀង នៅខាងក្រៅប្រ
ទេស នៅឡើយ ដោយសារតែបច្ចុប្បន្ន ការងារសិល្បៈក្នុងស្រុក របស់នាងកំពុងតែ មមាញឹកយ៉ាងខ្លាំង
ហើយនៅក្នុងមួយខែៗ តារាចម្រៀងរូបនេះ ក៏រកលុយ មិនតិចជាងពាន់ដុល្លារដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: tep bopreuk entertainment khmer star