CamNews

តារា 

តារាចម្រៀងស្រី Lee Hyori និងស្វាមី Lee Sang Soon ទៅ​ក្រេប​ទឹកឃ្មុំ​នៅអឺរ៉ុប

កូរ៉េ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្ត Soompi បានឲ្យដឹងថា តារាចម្រៀងស្រី Lee
Hyori និង ស្វាមី Lee Sang Soon បានទៅក្រេបទឹកឃ្មុំ នៅប្រទេសអឺរ៉ុប បន្ទាប់ពីរៀបចំ មង្គល
ការស្ងាត់ៗ ជាមួយក្រុមគ្រួសារ កាលពីពេលថ្មីកន្លងទៅនេះ។

កាលពីពេលថ្មីៗនេះ ព័ត៌មានជិតដិតមួយ បានប្រាប់ថា “Lee Hyori និង Lee Sang Soon បាន
ចេញទៅក្រេបទឹកឃ្មុំ នៅប្រទេសអឺរ៉ុបបាន ២ ថ្ងៃហើយ។ ពួកគេនៅទីនោះប្រហែលជា ២ ខែ” ។

ជាមួយគ្នានេះ អ្នកតំណាងរបស់ Lee Hyori ក្នុងផលិតកម្ម B2M Entertainment បានប្រាប់ថា
“Lee Hyori និង Lee Sang Soon ទៅលេងនៅអឺរ៉ុប ជាមួយមិត្តម្នាក់ ហើយពួកគេមិនទាន់ច្បាស់
ថា ត្រឡប់មកវិញ ពេលណានោះទេ”៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Lee Hyori husband honeymoon europe entertainment korean stars