CamNews

តារា 

តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ទោះរវល់ការងារសិល្បៈយ៉ាងណា ក៏នៅតែមិនបំភ្លេចរឿងមួយ!

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា នាងត្រូវបានគេដឹងថាកំពុងតែរៀនថ្នាក់ទី១២ ដែលជាឆ្នាំប្រឡងបាក់ឌុប នៅឯសាលារៀនឯកជនដ៏ល្បីឈ្មោះមួយ ។

ដោយយោងតាមរូបថតនិងសកម្មភាពជាច្រើនទៀតបានឲ្យដឹងថា ម្ចាស់បទ "Stop" រ៉េត ស៊ូហ្សាណា ត្រូវបានមហាជនសរសើរថា ទោះរវល់ការងារសិល្បៈយ៉ាងណា ក៏នៅតែមិនបំភ្លេចរឿងមួយ នោះគឺការសិក្សាសម្រាប់ត្រៀមក្នុងឆ្នាំប្រលង ។

គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងស្រី វ័យ១៧ ឆ្នាំ និងជាអតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា បច្ចុប្បន្ននេះនាងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ពីមួយថ្ងៃទៅមួយតែម្តង ៕






 

ដោយ​ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Reth Suzana