CamNews

ភាពយន្ត 

Disney និង Pixar ចូលដៃគ្នា នាំយកសត្វដាយណូស័រ ផលិតជាភាពយន្តខ្នាតធំ

តើមានរឿងអ្វីនឹងកើតឡើងទៅ នៅពេលដែលក្រុមហ៊ុន ផលិតគំនូរជីវចល ដ៏ល្បីធំៗទាំង ២
រួមដៃគ្នា ? ប្រាកដណាស់ គឺពួកគេ នឹងផលិតភាពយន្ត គំនូរជីវចលខ្នាតធំមួយ ដ៏អស្ចារ្យដែល
ទស្សនិកជន ចង់ទស្សនាអោយទាល់តែបាន ។



ថ្មីៗនេះ នៅក្នុងកម្មវិធីតាំងពិពណ៌ D23 របស់ក្រុមហ៊ុន Disney អ្នកដឹកនាំរឿងរបស់ក្រុមហ៊ុន
Disney បានប្រកាសអំពីការ រួមដៃសហការគ្នា ជាមួយនិងផលិតកម្ម Pixar ដែលមានជំនាញ
ក្នុងការផលិត ខ្សែរភាពយន្តបែបតុក្កតា ។ Disney និង Pixar បានប្រកាសថា រឿងថ្មីដែលបាន
និងកំពុងផលិតនេះ ជារឿងដែលទាក់ទង ជាមួយនិងសត្វ ដាយណូស័រ ដែលបានផុតពូជអស់
ជាយូរណាស់មកហើយ ។



រឿងនេះមានចំណងជើងថា " The Good Dinosaur " ដែលជារឿងនិយាយអំពីជីវិត របស់សត្វ
ដាយណូស័រ កវែងមួយក្បាលឈ្មោះ Arlo មានកំពស់ជាង ២០ ម៉ែត ដែលមានមិត្តភក្តិជាមនុស្ស
ឈ្មោះ Spot ហើយមានកំពស់ត្រឹមតែ ១ ម៉ែតជាងប៉ុណ្ណោះ ។ រឿងនេះបានចោទជាសំណួរថា
បើសិនជា គ្រាប់អាចម៍ផ្កាយភ្លើងនោះ មិនហោះមកបុកផែនដី ហើយធ្វើអោយដាយណូស័រ ផុត
ពូជទេនេះ តើពិភពលោកនឹងទៅជាយ៉ាងណា? យើងរង់ចាំទស្សនារឿងនេះដើម្បីដឹងចំលើយ
ដោយរឿង The Good Dinosaur នឹងដាក់បញ្ចាំងនៅថ្ងៃទី ៣០ ឧសភា ២០១៤ ៕


ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: disney pixar movie dinosaur the good dinosaur entertainment hollywood