CamNews

កីឡាអន្តរជាតិ 

រូបភាពមួយសន្លឹករបស់ ក្រុម Arsenal កំពុងតែធ្វើដំណើរលើយន្ដហោះ ទៅសងសឹក ក្រុម Monaco

ព័ត៌មានកីឡា៖ ផ្ទាំងរូបភាពមួយសន្លឹកបង្ហាញពី ទិដ្ឋភាពនៃការធ្វើដំណើរលើយន្ដហោះ របស់ក្រុម Arsenal ទៅកាន់ទឹកដី ​ម៉ូណាកូ ដើម្បីធ្វើការសងសិក ក្រោយពីក្រុម​បាន ដួលក្នុងទឹកដីរបស់ខ្លួន​ម្ដងរួចទៅហើយ ដោយក្រុម Monaco ក្នុងលទ្ធផលពិន្ទុ ៣ ទល់នឹង ១ សម្រាប់ការប្រកួត ក្នុងពានរង្វាន់រដូវកាល Champions League ។ 

យោងតាមការបកស្រាយបង្ហាញរបស់ គេហទំព័រអន្ដរជាតិមួយបានឲ្យដឹងថា ក្រុមកីឡាករ Arsenal បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរ ទៅ​កាន់ទឹកដី Monaco ក្រោមការបំពេញកាតព្វកិច្ចជើងប្រកួត ទី២ ខណៈដែលក្រុមនេះ បានដួលរួចម្ដងទៅហើយក្នុងទឹកដីរបស់ខ្លួនដោយពិន្ទុ ១ ទល់នឹង ៣ ។​ ដូច្នេះ​សម្រាប់ ការប្រកួតក្នុងជើងទី ២ នេះ ក្រុមត្រូវរកពិន្ទុ ឲ្យបានយ៉ាងហោច ត្រឹម ៣ ទល់នឹង ០ ទើបអាចមានសង្ឃឹម បន្ដការប្រកួតទៅមុខទៀតបាន ។ 

តែមិនជាថ្វីនោះទេ បើយោងតាមការសម្លឹងមើលឃើញរូបភាពក្នុងយន្ដហោះ នោះ អាចប៉ាន់ស្មានបានថា ក្រុម ពិតជាមានស្មារតីរឹងមាំ នឹង កម្លាំងចិត្ដ ដើម្បីសងសិក និង ផ្ដួលដៃគូរចាស់មួយនេះ​​ឲ្យដួលជាមិនខាន ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ hereisthecity


Tags: boxing news Arsenal Monaco