CamNews

កីឡាអន្តរជាតិ 

គិតយ៉ាងម៉េចវិញទៅ Chelsea បើក្លឹប Monaco គ្រោងនឹងចាយលុយ ទិញយក Mourinho នោះ?

ព័ត៌មា​នកីឡា៖ ម្ចាស់ចំណែកភាគហ៊ុនក្លឹប Monaco គឺលោក Alessandro Proto បានថ្លែងកាលពីពេលថ្មីៗថា ក្លឹបមានចំណាប់អារម្មណចង់ចំណាយលុយក្នុងហោប៉ៅ ទៅកាន់ក្លឹប Chelsea ដើម្បីផ្ទេរយក លោក​ ​Jose Mourinho ខណៈដែលកំពុងតែមានរឿងយ៉ាងក្ដៅគគុក ក្នុងក្លឹប ។ 

យោងតាមការចុះផ្សាយរបស់គេទំព័រ clubcall បានបង្ហាញឲ្យដឹងថា Monaco បានតាមដានរឿងរ៉ាវ បញ្ហារបស់លោក Jose Mourinho ជាមួយក្លឹប​ Chelsea អស់រយៈពេលជាយូរមកហើយ ចាប់តាំងពី បញ្ហាទើប​តែ​ផ្ទុះឡើងដំបូងមកម្ល៉េះ។ ជាមួយគ្នានោះផងដែរ​ ក្លឹប ក៏បានធ្វើការចាប់អារម្មណ៍ អ្នកគ្រប់គ្រងម្នាក់នេះ គ្រោងនឹងចំណាយលុយ ទិញយកពី Chelsea តែម្ដង ។ 

លោក Alessandro Proto បានថ្លែងថា Jose Mourinho គឺជាកំពូលគ្រូបង្វឹកល្អបំផុត ក្នុងលោក ។ ប្រសិនជា​ដំណាក់កាលចំបាច់មែននោះ គឺគាត់នឹងចំណាយលុយឲ្យ Chelsea ដើម្បីផ្ទេរយក Jose Mourinho មកគ្រប់គ្រងក្លឹប Monaco វិញម្ដង ។ 

កន្លងមក យោងតាមរបាយការណ៍បានបង្ហាញតៗគ្នាថា ប្រសិនជា Chelsea នឹងប្រកួតចាញ់ Liverpool នោះក្លឹប ប្រាកកដជា ត្រូវដេញគាត់​ចេញជាមិនខានឡើយ ប៉ុន្ដែនៅពេលនេះ គឺមិនទាន់សម្រេចបាន​នៅ​ឡើយទេ ។​ 


ដោយ៖ អឿ អ៊ុយ

ប្រភព​៖ clubcall  

 


Tags: Sport News Chelsea Jose Mourinho Monaco