CamNews

កីឡាអន្តរជាតិ 

Messi ចាប់អារម្មណ៍នឹងទីផ្សារផ្ទេរចូលទៅ Arsenal ប៉ុន្ដែមានលក្ខខណ្ឌ កិច្ចកុងត្រាទឹកប្រាក់ប្រចាំឆ្នាំ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួចប្រចាំនៅក្លឹប Barcelona បានបើកភ្លើងខៀវទីផ្សារផ្ទេរចេញម្ដងទៀត ហើយ​ដល់បណ្ដាក្លឹប នៅអង់គ្លេស សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ចង់បានកីឡាករ។ ក្នុងនោះផង ដែរ មានដៃគូរក្លឹបធំៗ​មិនតិចនោះទេ ត្រូវបានដឹងគឺ Arsenal Chelsea Man City និង Man United ដែលពួក គេសុទ្ធ​តែសម្លឹងមិនព្រិចភ្នែកនោះឡើយ សម្រាប់ទីផ្សារមួយនេះ ។ 

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានត្រូវបង្អាក់ទឹកចិត្ដដោយបន្ដ្រី​អាជ្ញា​ធរ​ពន្ធ​ប្រទេសអេស្ប៉ាញ នាពេលបច្ចុប្បន្នទើបកីឡាករ មានបំណងចង់ផ្ទេរទៅកាន់ទឹកដីអង់គេ្លសវិញ ប៉ុន្ដែ​គោល​ដៅក្លឹប ដែល​គាត់មានបំណងចង់ចូលគឺ Arsenal។ សម្រាប់គោលដៅមួយនេះ កីឡាករមានលក្ខខណ្ឌត្រូវជជែក​គ្នា គឺប្រាក់ឈ្នួលដែលត្រូវរំពឹងទុកថានឹងទទួលបានប្រចាំឆ្នាំគឺ ១៨ លានផោន បន្ទាប់​ពីបង់​ពន្ធ​ហើយ មានន័យ​ថា បើគិតជាទឹកប្រាក់ប្រចាំសប្ដាហ៍គឺ ៦០០០០០ ផោន មុនពេលបង់ពន្ធ។ បច្ចុប្បន្នចំណូលនៃ​ការរកបានក្នុងទឹកដី អេស្ប៉ាញកីឡាករ អាចរកទទួលបាន ១៤ លានផោន ជាប្រចាំឆ្នាំ ហើយតម្លៃខ្លួនដែលអាច​ផ្ទេរគាត់បាន គឺ ១៧៥ លានផោន ។ 

Lionel Messi ចូលលេងក្នុងក្លឹប Barcelona តាំងពីឆ្នាំ ២០០១​ ហើយកន្លងមកកីឡាករបានថ្លែងដោយផ្ទាល់ថា នឹងមិនចាកចេញពីក្លឹប Barcelona នោះឡើយ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News messi Arsenal