CamNews

ប្លន់បាញ់សម្លាប់មនុស្ស ៤នាក់ នៅក្នុងរថយន្ត និង ម្នាក់រងរបួសធ្ងន់

បារំាង៖ មានករណីប្លន់ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ៣: ៣០នាទីរសៀល
កាលថ្ងៃពុធ ខែកញ្ញា ឆ្នាំ២០១២ ម្សិលមិញ ទៅលើក្រុមគ្រួសារមួយ  ដែលកំពុងជិះរថយន្ត
ដ៏ទំនើប ម៉ាក BMW នៅលើដងផ្លូវ មានគ្នា ៤នាក់។

យោងតាមក្រុមប៉ូលិស បានឱ្យដឹងថា នេះគឺជា ករណីប្លន់ដ៏សាហាវមួយ  ដោយក្រុមចោរ
ប្លន់ បានបាញ់សម្លាប់មនុស្ស ៣នាក់ ស្លាប់ភ្លាមៗ   នៅក្នុងរថយន្ត  និងក្មេងស្រីម្នាក់ទៀត
រងរបួសធ្ងន់  ត្រូវចោរប្លន់បាញ់ចំ  ៣គ្រាប់  តែស្លាប់  ហើយត្រូវបានដឹកតាមឧទ្ធម្ភោគចក្រ
បញ្ជូនទៅសង្រ្គោះនៅមន្ទីរ ក្រោយពេលកើតហេតុ។

ប៉ូលិស បានរកឃើញនូវសាកសព បុរសម្នាក់ទៀត បានដេកស្លាប់នៅក្បែរម៉ូតូមួយគ្រឿង
នៅជិតរថយន្តជនរងគ្រោះខាងលើ  ហើយប៉ូលិស សន្និដ្ឋានថា បុរសនោះ បានព្យាយាម
ចូលជួយ  ក្រុមគ្រួសារ  ដែលរងគ្រោះខាងលើ តែត្រូវបានក្រុមចោរប្លន់  បាញ់សម្លាប់នៅ
ពេលជាមួយគ្នានោះ។ ចំណែក ក្រុមចោរប្លន់ខាងលើ បានរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព៕

ដោយ៖ វណ្ណៈ
ប្រភព៖ Liveleak


Tags: Paris Four dead after gun attack on British car in French Alps near Grenoble