CamNews

ព័ត៌មានអន្តរជាតិ 

ព្រះអង្គម្ចាស់ William ជួយសង្រ្គោះក្មេងស្រីម្នាក់ ពីក្នុងទឹកសមុទ្រ

អង់គ្លេស៖ ក្មេងស្រី អាយុ ១៦ឆ្នាំម្នាក់ ត្រូវបានព្រះអង្គម្ចាស់ William ជួយសង្រ្គោះ បន្ទាប់ពី
នាងបានលោតចូលទៅក្នុងសមុទ្រ ព្យាយាមជួយសង្គ្រោះជីវិតប្អូនស្រីរបស់នាង។

ក្រុមអ្នកជួយសង្រ្គោះ បានអៈអាងថា ប្អូនស្រីរបស់នាងមានអាយុ ១៣ឆ្នាំ ត្រូវបានរលកទឹក
ធំៗ បក់បោកនាំយកនាងទៅឆ្ញាយពីច្រាំង ខណៈពេល  ដែលរូបនាងកំពុងជិះក្តាស្គីលើទឹក
លេងកំសាន្តជាមួយនឹងមិត្តភក្តិ  ក្រោយមក បងស្រីរបស់នាងឃើញដូច្នោះ ក៏បានហែល
ទឹកទៅជួយសង្រ្គោះនាង។

ប៉ុន្តែ ដោយនាងហែលទឹកទៅឆ្ងាយយពេក   និងមានរលកទឹកធំៗ  ទើបបណ្តាលឱ្យនាងអស់
កម្លាំង ហើយក៏បានលង់ទឹកតែម្តង តែសំណាងល្អ  មានឧទ្ធម្ភាគចក្រមួយ   បើកដោយព្រះ
អង្គម្ចាស់  William    សង្រ្គោះទាន់ពេលវេលា។ ចំណែក  ប្អូនស្រីរបស់នាង  ត្រូវបានអ្នកជិះ
ក្តាស្គីលើទឹក ជួយសង្រ្គោះ នាំឡើងគោក ដោយសុវត្ថិភាព៕

សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ english.sina


Tags: England Prince William rescues drowning teenager