CamNews

មិនគួរឲ្យជឿ 

វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា ប៊ិះនឹងស្លាប់បាត់បង់ជីវិត បើ
សិនណា គាត់លឿនជាងនេះតែបន្តិចនោះ ពោលគឺ  គាត់ជិះកង់មិនខ្វីព្រមឈប់ បើទោះជា
ភ្លើងសញ្ញាពណ៌ក្រហម បញ្ជាក់ឡើង ​  នឹងរបាំង ​ ទម្លាក់ចុះ ​ជាសញ្ញាណបញ្ជាក់មិនអោយ
គាត់បន្តទៅមុខយ៉ាងណាក៏ដោយចុះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហ
ទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា សកម្មភាពគ្រោះថ្នាក់   ដ៏រន្ធត់  ដែលត្រូវប៊ិះនឹងបុកស្លាប់ដោយរថភ្លើង
មួយនេះ ត្រូវបានថតជាប់សកម្មភាពទាំងស្រុង ពីប្រព័ន្ធកាម៉រ៉ាសុវត្ថិភាព។ លើសពីនេះ
ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីគ្រោះថ្នាក់
ប៊ិះនឹងឆក់ផ្តាច់សង្ខារមួយនេះ បានកើតឡើងនៅឯភូមិ Waterbeach ក្រុង Cambridge-
shire ប្រទេសអង់គ្លេស។


យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការប្រចាំតំបន់  លោក  Matt Mildinhall បានអះ
អាងអោយដឹងថា   ករណីគ្រោះថ្នាក់ខាងលើនេះ  វាគឺជាករណីគ្រោះថ្នាក់ដ៏រន្ធត់ជាងគេបំ
ផុត   ស្ទើរតែមិនធ្លាប់បានជួបប្រទះ  ខណៈពេលដែលលោកស្រី  មានការធ្វេសប្រហែស
ជិះប៊ិះទៅកាត់នឹងផ្លូវរថភ្លើងកៀកជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត។

ដោយឡែក    ក្រោយពីបានកើតមានឡើងនូវករណីគ្រោះថ្នាក់ប៊ិះ នឹងឆក់ផ្តាច់សង្ខារមួយ
នេះ       លោកស្រីខាងលើ  ត្រូវបានក្រុមមន្រ្តីជំនាញ  ហៅមកធ្វើការសាកសួរពីការធ្វេស
ប្រហែសរបស់លោកស្រី ដោយនៅក្នុងនោះ ក៏មានការពន្យល់ណែនាំគាត់អោយមានការ
ប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះថាបើសិនជាមានករណីគ្រោះថ្នាក់ពេលនោះកើតឡើង
មែន មិនត្រឹមតែលោកស្រីមានគ្រោះថ្នាក់នោះទេ  តែអ្នកនឹងជុំវិញនោះក៏ប្រឈមនឹងហា
និភ័យអាចនឹងមានគ្រោះថ្នាក់ផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូ ដូច្នេះ ដើម្បីអោយជ្រា
បកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

បញ្ជាក់ ៖ អត្ថបទសារព័ត៌មានខាងលើ ជាគំរូស្រាប់ ដូច្នេះត្រូវមានការយកចិត្តទុក
ដាក់អោយបានខ្ពស់ រាល់ពេលធ្វើដំណើរ មិនថា ប្រើប្រាស់មធ្យោបាយធ្វើដំណើរ
អ្វីនោះទេ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាង
ក្រោម ៖

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ

- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)

- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធា
រណៈ (មានវីដេអូ)

- ផ្អើលមើលវីដេអូ ពស់ថ្លាន់ថៃ ថ្លើមធំក្អួតចេញមកវិញ នូវឆ្កែមួយក្បាល ល្បីអស់ទាស់
ពេញហ្វេសប៊ុក និងយូធូប

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)


ដោយ ៖ សំណាង
ប្រភព ៖ ដឹមីរ័រ


Tags: England Train Train Accident Woman Waterbeach Cambridgeshire