CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ គ្រោះថ្នាក់ រន្ធត់ រថភ្លើងបុករថយន្តក្រុង ទាំងកម្រោលនៅថៃ ស្លាប់និងរបួសច្រើននាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសម្តីមន្រ្តីប៉ូលីសឲ្យដឹងថា ហោចណាស់មនុស្ស ៣នាក់បានស្លាប់​បាត់បង់ជីវិតក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ រវាងរថភ្លើងបុកនឹងរថយន្តក្រុង២ជាន់ផ្ទុក ទៅដោយបណ្តាភ្ញៀវទេសចរ។


របាយការណ៍ បញ្ជាក់ឲ្យដឹងថា រថយន្តក្រុង២ជាន់ កំពុងតែដឹកភ្ញៀវទេសចរដែលជាកម្មករកម្មការិនី រោងចក្រជិតនឹងខេត្ត Nakhon Pathom ភាគខាងលិចទីក្រុងបាងកក ទៅកាន់កោះភាគខាងត្បូង ដែលមានឈ្មោះថា Koh Samui នេះបើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក Thanachot Shinwongsa​ ។ ហោចណាស់ជនរងគ្រោះ ៣នាក់បានស្លាប់ ជាពលរដ្ឋថៃ ខណៈជនរងគ្រោះ ទាំង របួសធ្ងន់និងស្រាលពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ។ ទីតាំងកើតហេតុត្រូវបានអាជ្ញាធរចុះ អន្តរាគមន៍ ខណៈខ្សែរថភ្លើងបើកដំណើរការជាធម្មតា។


យោងតាមខ្សែអាថ៍វីដេអូបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់លើកនេះ បានកើតឡើងនៅ ក្នុងស្រុក Nakhon Chaisri ពោលរថយន្តក្រុងកំពស់២ជាន់ បើកឆ្លងកាត់ផ្លូវរថភ្លើងយឺតៗស្របពេល ដែលរថភ្លើងកំពុងតែធ្វើដំណើរក្នុងល្បឿនលឿន ឈានទៅបុករថយន្តក្រុងទាំងកម្រោលតែម្តង៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អេប៊ីស៊ី


Tags: boat bangkok Thai Thailand Bus train