CamNews

តារា 

Taylor Swift បំបែកឯកទគ្គកម្ម របស់រៀមច្បងដល់ទៅ ៣ រូប

Taylor Swift ជាតារាចំរៀងស្រីវ័យក្មេង ស្រស់ស្អាត ដែលមានទេពកោសល្យ ទាំងការនិពន្ធ
និងច្រៀង ដែលនាងទើបតែបញ្ចេញលក់ អាល់ប៊ុម RED ហើយទទួលបានការគាំទ្រ យ៉ាង
ខ្លាំង ។

Taylor: a multi-millionaire. Don't be jealous

ថ្មីៗនេះ Taylor Swift ទើបតែទទួលបានស្នាដៃមួយទៀតគឺ នាងបានបំបែកឯកទគ្គកម្ម របស់
រៀមច្បងដល់ទៅ ៣ រូបដែលមានដូចជា Madona, Britney Spear និង Justin Timberlake ។
Madona, Britney និង Justin Timberlake មានកំណត់ត្រាមួយគឺ ការលក់សំបុត្រ Concert អស់
១៥ ម៉ឺនសន្លឹក ៨ ដងជាប់គ្នានៅ Las Vegas ដែលមិនទាន់មានអ្នកណាបំបែកបានឡើយ ។
តែពេលនេះ សិស្សប្អូន Taylor Swift បានបំបែកវាបានហើយ គឺលក់សំបុត្រដាច់អស់ ១៥ ម៉ឺន
សន្លឹក ១១ ដងជាប់គ្នា ដូចនេះមានន័យថា ១ លាន ៦៥ ម៉ឺននាក់ មកចូលរួមទស្សនា Concert
របស់នាង ។

Taylor Swift performs at Lincoln Financial Field in Philadelphia

អបអរសាទរដល់នាង ដែលទទួលបានស្នាដៃមួយនេះ ហើយវាក៏អាចបង្ហាញបានថា នាងពិត
ជាមានអ្នកគាំទ្រច្រើន លើសលប់មែន ៕

 


ដោយ ៖ លីលី
ប្រភប ៖ mirror 


Tags: taylor swift dance singer star music red madona justin timberlake britney spear