CamNews

មិនគួរឲ្យជឿ 

ប្រមាញ់បាន កំពូលបេក្ខភាពត្រីអាថ៍កំបាំង មានរូបរាងអាក្រក់ជាងគេ លើលោក

ស្ទើរតែមិនគួរអោយជឿ ៖  យោងតាមអត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស ប្លែក
ដឹមីរ័រ ដែលទើបតែបានចេញផ្សាយ កាលពីសប្តាហ៍កន្លងទៅនេះ អោយដឹងថា ត្រីកម្រមួយ
ក្បាល      មិនស្គាល់អត្តសញ្ញាណច្បាស់  ត្រូវបានគេប្រមាញ់ជាប់   នៅឯ ប្រទេសម៉ាឡេស៊ី
ខណៈត្រីមួយក្បាល គេចាត់ថា  ជាកំពូលបេក្ខភាពត្រីដ៏កម្រ និង  អាថ៍កំបាំងបំផុត  ស្ទើរតែ
មិនធ្លាប់ជួបប្រទះ ស្របពេលដែលគេអាចសន្មត់បានថា  វាគឺជាត្រីដែលមានរូបរាងអាក្រក់
ជាងគេលើលោក។

ខណៈពេល  ដែលវាមានក្បាលធំ   អមទៅដោយតួខ្លួន  មានបន្លារហូតដល់ចុងកន្ទុយតូច
ស្រួចនោះ ពូជត្រីមួយនេះ ត្រូវបានគេពណ៌នាអោយដឹងថា ជាពូជត្រីដ៏កម្របំផុត។ បន្ថែម
ពីលើនេះ បើយើងងាកក្រឡេកទៅមើលរូបភាពខាងលើនេះវិញ   ច្បាស់ណាស់ ដូចដែល
បានឃើញស្រាប់ វាមានរូបរាងក្បាលដ៏ចម្លែក   អមទៅដោយ ទ្រនុងឆ្អឹង លយទៅមុខពីរ
នៅជិតនឹងមាត់របស់វាស្រាប់។

គួររំឭកផងដែរថា ប្រភពសារព័ត៌មានដដែលមួយនេះ  អះអាងបន្ថែមអោយដឹងថា ត្រីមួយ
ប្រភេទនេះ មានប្រវែងជាង ១ ហ្វឺត ។  ផ្ទុយទៅវិញ  ជាមួយនឹងវត្តមានសត្វមានរូបរាងអា
ក្រក់ជាងគេលើលោកមួយនេះ បើនិយាយពី blobfish វិញ វាក៏ត្រូវបានគេចាត់ចូលជាសត្វ
អាក្រក់ជាងគេបំផុត  លើលោកផងដែរ  ខណៈមានការបោះឆ្នោត   ជាសាធារណៈកាលពី
ពេលកន្លងទៅ។

បើយោងតាមសម្តីលោក Brian Cox  ជាសាស្រ្តាចារ្យមួយរូប អះអាងអោយដឹងថា ៖ លោក
គាំទ្រ    ទៅនឹងយុទ្ធនាគារ  គំពារសត្វមានរូបអាក្រក់ ក៏ព្រោះថា កាលពីអតីតកាល បណ្តា
សត្វដែលមានរូបរាងស្អាត  ត្រូវបានមហាជនមានការចាប់អារម្មណ៍  និង យកចិត្តទុកដាក់
រួចជាស្រេចបាត់ទៅហើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Fish Malaysia Asia Ugly fish Mystery fish