ភ្នំពេញៈ អ្នកនាង គង់ សុជាតិ ជាពិធីការិនីស្រស់ស្អាត ដែលចូលប្រឡូកសិល្បៈ អស់រយៈពេល
ជាង១ ទស្សវត្ស ផ្នែកជាពិធីការិនីរូបស្រស់ នៅតែពូកែក្នុងការថែរក្សា សម្រស់របស់ខ្លួនឲ្យ នៅ
តែស្រស់ស្អាតដដែលហើយ ពេលនេះអ្នកនាងបានបង្ហើបប្រាប់ពីគន្លឹះ ក្នុងការថែរក្សាសម្រស់ឲ្យ
ស្រស់ស្អាតក្មេងជាងវ័យ។
កាលពីពេលថ្មីៗកន្លងទៅនេះ ពិធីការិនីរូបស្រស់សម្បូរវោហារ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣
អ្នកនាង គង់ សុជាតិ បានបង្ហើបប្រាប់ពីវិធីសាស្ត្រ ក្នុងការថែទាំសុខ ភាពសម្រស់ថា ពេលនេះអ្នក
នាងមានវ័យរាងជ្រេហើយ តែសម្រាប់អ្នកនាងជាអ្នកសិល្បៈ ការថែរក្សា សម្រស់គឺជារឿងសំខាន់
ខ្លាំងណាស់ ហើយមនុស្សស្រីទូទៅអ្នកណាៗ ក៏ចង់ស្អាតដូចគ្នាដែរគ្រាន់តែមាន វិធីសាស្ត្រក្នុងថែ
រក្សាខុសៗគ្នាប៉ុណ្ណោះ។
អតីតកញ្ញាឯក ថតរូបស៊ីកាមេរ៉ា នៃស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្នុងអំឡុងឆ្នាំ ១៩៩៥រូបនេះបាន
ប្រាប់ឲ្យដឹងថា “វិធីសាស្ត្រថែរក្សាសម្ផស្សរបស់ខ្ញុំ គឺងាយៗគ្រាន់តែគេង ឲ្យបានគ្រប់គ្រាន់ញុំាបន្លែផ្លែ
ឈើដែលមានផលប្រយោជន៍ សម្រាប់សុខភាព សម្រស់ញុំាទឹក ឲ្យបានច្រើន និងឆ្លៀតពេលលេង
កីឡា ក្រៅពីនេះខ្ញុំក៏មិនភ្លេច ក្នុងការប្រើផលិតផល ដែលត្រូវនិងស្បែក ដើម្បី ការពារស្បែកផងដែរ”។
អ្នកនាង គង់ សុជាតិ ដែលនៅតែរក្សាសម្រស់ស្រស់ស្អាត មិនចាញ់តារាស្រករក្រោយរូបនេះ បាន
ប្រាប់ឲ្យដឹងទៀតថា តាមពិតទៅអ្នកនាងចាស់ហើយ វ័យក៏មិនតិចដែរតែអ្វីដែលសំខាន់ សម្រាប់
មនុស្ស ស្រីគឺការថែទាំសុខភាព និងថែរក្សាសម្រស់ ឲ្យនៅតែស្រស់ស្អាត។ អ្នកនាងជឿជាក់ ថានេះ
គឺជាក្តីស្រមៃ របស់ស្ត្រីគ្រប់រូបហើយអ្វីដែល អ្នកនាងរៀបរាប់នេះ គឺសុទ្ធសឹង តែជាគន្លឹះដែលអ្នកនាង
អនុវត្តន៍ក្នុងការ ថែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល