CamNews

ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក បំផ្លាញព្រៃឈើ ប្រមាណជា ១,៦២០ហិកតា

អាមេរិក៖ មានភ្លើងឆេះព្រៃមួយកន្លែងនៅក្បែរភ្នំ នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេ
រិក កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១២។

យោងតាមប្រភពពីក្រុមអ្នកពន្លត់អគ្គិភ័យ បានឱ្យដឹងថា មានព្រៃឈើនៅក្នុងតំបន់ Angeles
National Forest  ប្រមាណជា  ១,៦២០ហិកតា  ត្រូវបានភ្លើងឆេះបំផ្លាញគ្មានសល់ និងមាន
ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។

ករណីភ្លើងឆេះព្រៃខាងលើ គឺមិនទាន់មានភស្តុតាងណាមកបញ្ជាក់ថា   បណ្តាលមកពីមូល
ហេតុអ្វីនោះទេ ប៉ុន្តែ ជំហានដំបូងសមត្ថកិច្ច ធ្វើការសន្និដ្ឋានថា បណ្តាលមកពីអាកាសធាតុ
ក្តៅខ្លាំង ហើយករណីនេះ សមត្ថកិច្ច កំពុងបន្តការស៊ើបអង្កេត៕

 

ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily



Tags: US Fire burns Angeles National Forest in US