CamNews

តារា 

ប៊ីរីយ៉ា ដឹកដៃ លោក ឈុន ហ័ងជ័រ ជាសង្សារសំណព្វចិត្ត ទៅផ្អែមល្ហែមនៅវៀតណាម

ភ្នំពេញ៖  បច្ចុប្បន្នមហាជន និងស្រទាប់យុវវ័យ មើលឃើញថា តារាសម្តែង ប៊ីរីយា កំពុងតែទទួល
បាន ប្រជាប្រិយភាព យ៉ាងខ្លាំងតាមរយៈ ការសម្តែង ខារ៉ាអូខេ បទចម្រៀង ស្ពតពាណិជ្ជកម្ម និង
តាមរយៈការសម្តែង ក្នុងខ្សែភាពយន្ត នៅលើកញ្ចក់ទូរទស្សន៍ និងតាមរោងកុននានា ។

ទោះបីជាការងារសិល្បៈ តារាសម្តែងរូបនេះ ហាក់មមាញឹកច្រើនក្តី ប៉ុន្តែបើសង្កេតមើលទៅ លើ
ចំណងស្នេហា រវាងសង្សារសំណព្វចិត្ត របស់នាង គឺលោក ឈុន ហ័ងជ័រ ដែលជាតារាសម្តែង
និងជាតារាម៉ូដែលនោះ កំពុងតែមានភាពស្និទ្ធស្នាល ល្អូកល្អឺន ជាមួយគ្នាយ៉ាងខ្លាំង ជាងពេល
មុនៗទៅទៀត ។

ដោយឡែក កន្លងមកក៏មាន បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយថា តារា
សម្តែងកូនកាត់បីសាសន៍ ប៊ីរីយ៉ា មានភាពរង្គោះរង្គើរ រវាងស្នេហា របស់នាង ជាមួយលោក ឈុន
ហ័ងជ័រ ដែលបានសាងស្នេហ៍ ជាមួយគ្នាអស់រយៈពេល ជាច្រើនឆ្នាំមកនោះ ។ ប៉ុន្តែជុំវិញនឹង ការ
លេចឮថា ស្រីស្រស់ ប៊ីរីយ៉ា ជួបភាពរង្គោះរង្គើរស្នេហា ជាមួយសង្សារ សំណព្វចិត្ត នាងបានចេញ
មុខ បកស្រាយភ្លាមៗថា ស្នេហារបស់នាង ជាមួយលោក ឈុន ហ័ងជ័រ គឺមិនមានការ ប្រែប្រួល
នោះទេ គឺនៅស្រឡាញ់គ្នា ជាធម្មតា ។

ជាងនេះទៅទៀត មានប្រភពព័ត៌មាន ចេញពីអ្នកនៅក្នុងចង្កោមសិល្បៈ ថាស្រីស្រស់សម្បូរមន្ត
ស្នេហ៍ កញ្ញា ប៊ីរីយ៉ា គ្រោងនឹងចេញទៅប្រទេសវៀតណាម នៅពេលខាងមុខដ៏ខ្លី គឺនៅដើមខែ
កញ្ញា ខាងមុខនេះ ។ មិនតែប៉ុណ្ណោះ ប្រភពដដែល ក៏បានបង្ហើបថា ប៊ីរីយ៉ា គ្រោងចេញទៅប្រ
ទេសវៀតណាម នាពេលខាងមុខនេះ ក៏មានរួមដំណើរជាមួយ សង្សារបណ្តូលចិត្ត របស់នាងផង
ដែរ ។

ជុំវិញព័ត៌មាននេះ តារាសម្តែងកំពុងតែ មានប្រជាប្រិយភាព នៅក្នុងពិភព សិល្បៈស្រីស្រស់ ប៊ីរីយ៉ា
បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទថា នាងពិតជាត្រៀមខ្លួន ចេញទៅប្រទេសវៀត
ណាម នៅដើមខែកញ្ញា ឆ្នាំ ២០១៣ នេះ ពិតប្រាកដមែន ។

កញ្ញា ប៊ីរីយ៉ា បានបន្តថា "ខ្ញុំនឹងចេញទៅប្រទេសវៀតណាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ខាង
មុនេះ ហើយគ្រោងត្រឡប់ មកវិញនៅថ្ងៃទី១៣ ខែកញ្ញា ។ ចំពោះការចេញទៅ ប្រទេសវៀតណាម
របស់ខ្ញុំ នៅពេលខាងមុខនេះ គឺខ្ញុំចេញទៅធ្វើការ(ដើរម៉ូត)ឲ្យក្រសួងទេសចរ តែប៉ុណ្ណោះ ហើយក៏
មានតារាម៉ូដែល មួយចំនួនផ្សេង ទៀតផងដែរ ដែលធ្វើដំណើរចេញ ទៅជាមួយគ្នា"។

តារាសម្តែងរូបនេះ បានបន្ថែមទៀតថា សង្សាររបស់នាង គឺលោក ឈុន ហ័ងជ័រ ក៏នឹងចេញទៅ
ប្រទេសវៀតណាម ជាមួយនាង ដើម្បីចេញទៅដើរម៉ូត ជាមួយគ្នា ឲ្យក្រសួងទេសចរផងដែរ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: biriya entertainment khmer star actress ប៊ីរីយ៉ា