CamNews

ប្លែកៗ 

ឯតទគ្គកម្មថ្មីរបស់ពិធីបុណ្យ Punjab Youth and Sport festival ប៉ាគីស្ថាន

ថ្មីៗនេះប្រទេស ប៉ាគីស្ថាន បានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងពិធីបុណ្យ Punjab youth
and Sport festival នៅទីក្រុង Lahore ដែលពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅ ពហុកីឡាដ្ឋានជាតិ Hockey។ នៅក្នុងពិធីមានក្រុមមនុស្ស
ចំនួន ២៤ ២០០ នាក់បានកាន់ប្រអប់ពណ៌ស និងបៃតងនៅទីលានពហុកីឡាដ្ឋានធ្វើជារាង
ទង់ជាតិដ៏ធំរបស់ប៉ាគីស្ថានដែលបានបំបែកកំណត់ត្រានៅ  ទីក្រុងហុងកុង  ដែលមានក្រុម
មនុស្សត្រឹមតែ ២១ ៧២៦ នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថាក្នុងពិធីបុណ្យនេះ នៅមានឯតទគ្គកម្មជាច្រើនទៀតដូចជាដែលបានបង្កើត
ដូចជាការសំដែងទាញឡានដ៏ធ្ងនបំផុតដោយប្រើពុកមាត់ ការចំអិននំ chapatis លឿនបំផុត
ដោយចំនាយពេលត្រឹមតែ ៣នាទី​ និង ១៥វិនាទី....៕

ដោយ៖ មិនា

ប្រភព៖ guinness


Tags: strange world record