CamNews

តារា 

លោក Kim-Woo-Bin សរ​សេរ​លិខិត​សុំទោស ផ្ញើ​ជូន​អ្នក​គាំ​ទ្រ​ រងចាំទស្សនា​សាច់​រឿង «Uncontrollably Fond

(កូរ៉េ)៖ តារាសម្តែងប្រុសកូរ៉េ Kim-Woo-Bin បានសរសេរលិខិតផ្ទាល់ដៃ សុំទោសដល់អ្នកគាំទ្ររបស់ខ្លួនទាំងអស់ សម្រាប់ការទស្សនាសាច់រឿង «Uncontrollably Fond» តាមការសរសេរ នៅលើទំព័របណ្តាញសង្គមរបស់អ្នកគាំទ្រ កាលពីដើម ខែសីហា ដោយប្រើ​ឈ្មោះ Shin Joon Young សម្តែងក្នុងសាច់រឿង ដោយលោកសុំទោសអ្នកគាំទ្រ ព្រោះតែបារម្ភថា ខ្សែភាពយន្តនេះ នឹងដូចអ្វីដែលពួកគេរំពឹងទុក ដោយសារតែការរង់ចាំទស្សនា សាច់រឿងទាំងស្រុង​ប្រើរយៈពេលដ៏យូរ។

តារាសម្តែងប្រុសរូបនេះ បង្ហាញថា តួអង្គជា Shin Joon Young លោកបានរៀនដឹងនូវអារម្មណ៍ជាច្រើន ដែលវាជាពេលដ៏មានតម្លៃ ដើម្បីគិតពីរឿងរ៉ាវនានា និងចង់ផ្ញើអារម្មណ៍ ទាំងនេះជូនអ្នក (ចង់សំដៅលើទស្សនិកជន) តាមរយៈការទស្សនាឈុតឆាកចុងក្រោយ នៃសាច់រឿងហើយ ក៏អរគុណទស្សនិកជន ដែលតែងផ្តល់ការស្រលាញ់ គ្មានទីបញ្ចប់ដល់ខ្លួន។

ក្រៅពីតួប្រុស Kim-Woo-Bin ដែលលេចធ្លោ​នៅក្នុងសាច់រឿង «Uncontrollably Fond» ហើយនោះ ក៏នៅមានតារាសម្តែងជាច្រើននាក់ទៀត សុទ្ធតែជាតួអង្គសំខាន់ៗ ដូចជា A’s Suzy, Lim Ju Hwan និង Lim Ju Eun ជាដើម៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Woo Bin